មុននេះបន្តិច ! ឡានធំមួយគ្រឿងចុះពីលើស្ពានគីហ្សូណា ដាច់ហ្រ្វាំង បុករះឡានជាច្រើនគ្រឿង បណ្ដាលឲ្យ…

(ខេត្តកំពង់ចាម)៖​ ព័ត៌មានបឋម៖ មុននេះបន្តិច​នៅរសៀលថ្ងៃទី​១០​ ខែធ្នូ​ ឆ្នាំ​២០២០​ រថយន្តមួយគ្រឿងចុះពីលេីស្ពានគីហ្សូណា​បានដាច់ហ្រ្វាំ​ហើយទៅបុករះប៉ះម៉ូតូមួយគ្រឿង​និងរថយន្ត៣គ្រឿង​ហើយជ្រុលចូលមុខផ្ទះពលរដ្ឋ​តែសំណាងល្អហេតុការណ៍នេះមិនបង្កគ្រោះថ្នាក់ដល់អាយុជីវិតឡេីយ។ សូមបងប្អូនប្រជាពលរដ្ឋ​បង្កេីនការប្រុងប្រយត្ន័ ចេះគោរពច្បាប់ចរាចរណ៍​ចេះអធ្យាស្រ័យ​គ្នា​ទៅវិញទៅមក​ព្រោះគ្រោះថ្នាក់មេីលមិនឃេីញឡើយ។ សម្រាប់ព័ត៌មានលម្អិតនឹងជម្រាបជូននៅពេលក្រោយ៕