ដំណឹងល្អ ! ថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំខ្មែរ អាចនឹងធ្វើឡើងនៅចុងខែកក្កដា ឬក៍….

(ភ្នំពេញ)៖ តាមការសន្យារបស់រាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណចក្រកម្ពុជា បានណែនាំដល់មន្រ្តីពាក់ព័ន្ធ ត្រូវរៀបចំថ្ងៃឈប់សម្រាកសម្រាប់ពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ដែលអាចធ្វើឡើងនៅចុងខែកក្កដានេះ ឬនៅដើមខែសីហា ដោយមានរយៈពេល៥ថ្ងៃ។

សម្ដេចតេជោមានប្រសាសន៍ថា ដោយសារបញ្ហាជំងឺកូវីដ១៩បានវាយលុកពាសពេញសកលលោក រួមនឹងប្រទេសយើងផងដែរទើបរាជរដ្ឋាភិបាលសម្រេច លើកពេលថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ដើម្បីបញ្ជៀសនូវការជួបជុំដែលអាចបង្កឆ្លងរីករាលដាលនូវជំងឺកូវីដ១៩មកដល់ប្រជាពលរដ្ឋ។ រហូតមកទល់ពេលគឺជាពេលសមល្មម ដែលត្រូវសងតាមការសន្យាជូនចំពោះប្រជាជនទូទាំងប្រទេសជាពិសេមន្រ្តីរាជការ និងកម្មករតាមរោងចក្រនានាផងដែរដើម្បីបានឈប់សម្រាក។

សូមជម្រាបថា ពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិនៅឆ្នាំ២០២០នេះ បានកំណត់តាមប្រតិទិននៅថ្ងៃ១៣រហូតដល់ថ្ងៃទី១៦ខែមេសា ប៉ុន្តែដោយសារការបង្កា ការពារ ទប់ស្កាត់ជំងឺកូវីដ១៩ ទើបប្រមុខរាជរដ្ឋាភិបាលប្រកាសលើកពេលមិនឱ្យមានការឈប់សម្រាកប៉ុន្តែអាចប្រារព្ធពិធីចូលឆ្នាំនៅគេហដ្ឋានរៀងៗខ្លួនបានដោយសន្យាសងថ្ងៃឈប់សម្រាករយៈពេល៥ថ្ងៃជូនវិញ។ ជាមួយគ្នានេះសម្ដេចតេជោនាយករដ្ឋមន្រ្តី ក៏បានណែនាំឱ្យកំណត់ថ្ងៃឱ្យចំថ្ងៃភ្ជាប់ជាមួយសៅរ៍និងអាទិត្យពោលគឺឈប់ចាប់ពីថ្ងៃចន្ទដល់សុក្ររួចសៅរ៍និងអាទិត្យដែលអាចមន្រ្តីរាជការឈប់សម្រាកបានពេញ១សប្តាហ៍តែម្ដង៕