
(ខេត្តត្បូងឃ្មុំ)៖ លោកតាវ័យ៨៦ឆ្នាំម្នាក់បានស្លា.ប់បាត់បង់ជីវិតនិងមនុស្ស៤នាក់ផ្សេងទៀតរបួសធ្ងន់ស្រាលក្នុងហេតុការណ៍គ្រោះថ្នា.ក់ចរាចរណ៍រវាងរថយន្ត និងរថយន្តនៅចំណុចផ្លូវបំបែកជាបួនស្ថិតនៅភូមិត្រពាំងដុំ,ឃុំស្រឡប់,ស្រុកត្បូងឃ្មុំ,ខេត្តត្បូងឃ្មុំ ផ្លូវទៅសាលាខេត្តត្បូងឃ្មុំ។ គ្រោះថ្នាក់នេះបង្កឡើងរវាង រថយន្តម៉ាកម៉ាស់ស្តា(Mazda)ពណ៌សពាក់ផ្លាកលេខ(ភ្នំពេញ2A-2877)បើកបរដោយឈ្មោះ(នូ ភារម្យ)ភេទប្រុស,អាយុ៥៨ឆ្នាំនៅភូមិសួងលិច,សង្កាត់សួង,ក្រុងសួង,ខេត្តត្បូងឃ្មុំ(របួ.សធ្ងន់)និងយន្តសាំយ៉ុងពណ៌សពាក់ផ្លាកលេខ(ភ្នំពេញ2-7450)ជិះគ្នា២នាក់បើកបរដោយឈ្មោះ(ស្រឿន)ភេទប្រុស អាយុ៤០ឆ្នាំ,នៅភូមិកញ្ចុំ,ឃុំកញ្ចុំ,ស្រុកពារាំង,ខេត្តព្រៃវែង(របួ.សធ្ងន់)កាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០។
ចំណែករថយន្តម៉ាស្តាដឹកមនុស្សចំនួន៣នាក់រួមមាន៖ ១-ឈ្មោះ(ជា លាងយ៉េង)អាយុ៥៦ឆ្នាំនៅភូមិសួងលិច,សង្កាត់សួង,ក្រុងសួង,ខេត្តត្បូងឃ្មុំ(របួសស្រាល)២-ឈ្មោះ(ជា ហ៊ាង)ភេទស្រី,អាយុ១២ឆ្នាំ,នៅភូមិវាលតូច,ឃុំសេដា,ស្រុកតំបែរ,ខេត្តត្បូងឃ្មុំ(របួសស្រាល)៣-ឈ្មោះ(ប៊ុន ជាង)ភេទប្រុស,អាយុ៨៦ឆ្នាំ,នៅភូមិវាលតូច,ឃុំសេដា,ស្រុកតំបែរ,ខេត្តត្បូងឃ្មុំ(ស្លា.ប់តាមផ្លូវពេលបញ្ជូនទៅមន្ទីរពេទ្យត្បូងឃ្មុំ)៕