ម្ដាយយំបោកខ្លួន! ក្មេងប្រុស អាយុ១៦ឆ្នាំ លោតទឹក ស ម្លា ប់ ខ្លួនលើស្ពានព្រែកសំរោង បណ្ដាលឲ្យ ស្លា ប់ ពេលនេះប្រទះឃើញ…

(កណ្តាល): នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ ប្រទះឃើញសាកស.ពអណ្ដែតទឹក នៅត្រង់ចំណុចទន្លេបាសាក់មុខវត្តព្រែកសំរោង ភូមិព្រែកសំរោង.សង្កាត់តាខ្មៅ.ក្រុងតាខ្មៅ.ខេត្តកណ្តាល។ ជនរងគ្រោះឈ្មោះមម៉េត ខេវិន ភេទប្រុសមអាយុ១៦ឆ្នាំ មុខរបរសិស្សមជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន ភូមិលេខ៣.សង្កាត់ស្វាយរលំ.ក្រុងតាខ្មៅ.ខេត្តកណ្តាល។

តាមការបំភ្លឺរបស់ម្តាយជនរ.ងគ្រោះឈ្មោះ ហ៊ុន គឹមហេង អាយុ៤០ឆ្នាំ បានឲ្យដឹងថានៅថ្ងៃទី០៦ខែធ្នូឆ្នា២០២០ វេលាម៉ោង១៧និង០០នាទីល្ងាច ជនរ.ងគ្រោះបានជិះម៉ូតូឆ្លងស្ពានព្រែកសំរោង ជាមួយបងស្រីឈ្មោះសៀង ម៉ី សំដៅទៅផ្ទះ ក៏បាននិយាយថា លោតទឹកលើស្ពាន.ស្លា.ប់.អត់ ក៏បងស្រីជនរ.ងគ្រោះបាននិយាយថា ម៉េចនិយាយចឹង លុះទៅដល់ផ្ទះនៅវេលាម៉ោង១៨និង៣០នាទី ក៏បាត់ជនរ.ងគ្រោះពីផ្ទះ ឃើញតែម៉ូតូនិងរបស់របរ នៅទាំងអស់បាត់មនុស្ស

ក៏សង្ស័យបាននាំគ្នាដើររកឃើញ ស្បែកជើងជនរងគ្រោះនៅលើស្ពានព្រែកសំរោង ប្រហែលជាលោតទឹកហើយ។ លុះនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១១និង៣០នាទី ប្រជាពលរដ្ឋបានផ្តល់ព័ត៌មានថា ប្រទះឃើញសាកស.ពអណ្តែតទឹក ក៏មានក្រុមគ្រួសារជនរ.ងគ្រោះទៅមើល ទើបដឹងថានេះជាស.ពរបស់ជនរ.ងគ្រោះ ដែលបានបាត់ខ្លួន២ថ្ងៃមុន។

បន្ទាប់មកក៏បានរាយការណ៍ជូនទៅសមត្ថកិច្ចចុះធ្វើការពិនិត្យ។ សមត្ថកិច្ចផ្នែកជំនាញពិនិត្យវិភាគកន្លែងកើតហេតុក្រុងតាខ្មៅ ប៉ុស្តិ៍រដ្ឋបាល,គ្រូពេទ្យ,អាជ្ញាធរ ឃើញថាសាកស.ព: កទន់ធម្មតា,ធ្មេញខាំអណ្តាត,ក្រចក់ដៃមានដីសងខាង,គូទមានលាមក ក្បាល,ដងខ្លួន,អវ:យវ: ពុំមានស្លាកស្នាមអ្វីគួរឱ្យកត់សម្គាល់ទេ។ តាមការពិនិត្យរបស់សមត្ថកិច្ចជំនាញ និងលោកគ្រូពេទ្យ ជនរ.ងគ្រោះស្លា.ប់.ដោយសារលង់ទឹក។ សាកសពត្រូវបានប្រគល់ឲ្យម្តាយយកធ្វើបុណ្យតាមប្រពៃណី៕