
(ហ្វេសប៊ុក): ហេតុការណ៍នោះបានកើតឡើងបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ នៅក្នុងបរិវេណសាលាបឋមសិក្សាត្រពាំង សាលាស្ថិតនៅក្នុងភូមិត្រពាំងសាលា សង្កាត់ពងទឹក.ខណ្ឌដង្កោ.រាជធានីភ្នំពេញ។ បុរសរ.ងគ្រោះខាងលើនោះឈ្មោះ តឹមសំអាង អាយុ៤៨ឆ្នាំស្នាក់នៅជិតកន្លែងកើតហេតុ មុខរបរបេះបន្លែ និងបេះស្លឹកអំពិល។
តាមប្រភពព័ត៌មានបានឲ្យដឹងថា គ្រួសារជនរ.ងគ្រោះមួយនេះ មានជីវភាពក្រីក្រខ្លាំងណាស់ ពួកគាត់បានប្រកបរបរដើរបេះបន្លែ និងស្លឹកអំពិលលក់យកប្រាក់ចិញ្ចឹមជីវិត។ ដោយឡែកនៅមុនពេលកើតហេតុ ប្រពន្ធរបស់គាត់បានដើរបេះបន្លែ ចំណែកគាត់បានឡើងទៅលើដើមអំពិល១ដើម នៅជាប់និងអគារសាលារៀនខាងលើ ដើម្បីបេះស្លឹកអំពិលយកទៅលក់ផ្សំគ្នាជាមួយបន្លែដែលប្រពន្ធបេះបានគ្រាន់បានប្រាក់យកទៅទិញអង្ករហូប។
ពេលនោះជាអកុសលបានរបូតដៃ បណ្ដាលឲ្យធ្លាក់មកលើដំបូលសាលារៀន ហើយធ្លុះក្បឿងធ្លាក់ដល់ដី បណ្ដាលឲ្យរ.ង.រ.បួ.ស.ធ្ងន់ធ្ងរ បាក់ចង្កេះតែម្ដង។ ប្រភពដដែលបានបន្តទៀតថា ក្រោយពេលកើតហេតុបានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយអ្នកភូមិបាននាំគ្នាជួយសង្គ្រោះបឋមព្រមទាំហៅក្រុមសង្គ្រោះអង្គភាព៧១១ នៃកងពលតូចលេខ៧០ ទៅដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យព្រះកុសុមៈ ដើម្បីសង្គ្រោះដើម្បីសង្គ្រោៗផងដែរ៕ ប្រភព: កោះសន្តិភាព