ករណី ប្លុ ន់ ស ម្លា ប់ លោកយាយអាយុ ៧១ឆ្នាំ យកទ្រព្យសម្បត្តិ ពេលនេះចាប់ជនដៃដល់បានហើយ គឺជា…

(សៀមរាប): លោកយាយ៧១ឆ្នាំម្នាក់ នៅស្រុកសូទ្រនិគម ដែលត្រូវបានគេស.ម្លា.ប់.ប្ល.ន់យកទ្រព្យសម្បត្តិ កាលពីពេលកន្លងទៅនោះ ពេលនេះឃាតករ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប សហការជាមួយកម្លាំងនគរបាលស្រុកសូទ្រនិគម បានតាមប្រមាញ់ចាប់ខ្លួនបានហើយ។

ករណីអំពើលួចមានស្ថានទោសដោយប្រើប្រាស់អា.វុ.ធសាមញ្ញ កើតហេតុនៅចំណុចត្រពាំងរូង ស្ថិតនៅភូមិដាក់ផ្កា.ឃុំតាយ៉ែក.ស្រុកសូនិគម.ខេត្តសៀមរាប កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០ ទៅលើជនរងគ្រោះឈ្មោះ មឿន ត្រៀម ភេទស្រី អាយុ៧១ឆ្នាំ រស់នៅភូមិឃុំកើតហេតុ-ខាងលើ ដោយជនរ.ងគ្រោះ បានបាត់បង់ទ្រព្យសម្បត្តិរួមមាន:

មាសសន្លឹក ចំនួន៣តម្លឹង,ខ្សែកមាសមួយខ្សែ ទម្ងន់១តម្លឹង,ចិញ្ចៀនមាស២វង់ ទំងន់២ជី និងលុយចំនួន៧លានរៀល។ ករណីឃាត់ខ្លួនឃាត.ករនេះ បានធ្វើឡើងនៅរសៀល ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅភូមិដាក់ផ្ក.ឃុំតាយ៉ែក.ស្រុកសូនិគម.ខេត្តសៀមរាប។ ជនសង្ស័យឈ្មោះ ម៉ូវ ភា ភេទស្រី អាយុ៣៣ឆ្នាំ រស់នៅភូមិតាយ៉ែក.ឃុំតាយ៉ែក.ស្រុកសូទ្រនិគម.ខេត្តសៀមរាប។

តាមការសាកសួរជនស.ង្ស័យ បានសារភាពថា គាត់ពិតជាបានប្រព្រិត្តបទល្មើសខាងលើពិតប្រាកដមែន មូលហេតុដែលគាត់ស.ម្លា.ប់ជនរ.ងគ្រោះ ព្រោះខ្លួនចាញ់ល្បែង និងជំពាក់ប្រាក់គេច្រើន។ ជនសង្ស័.យត្រូវបានសមត្ថកិច្ច រៀបចំសំណុំរឿងបញ្ជូនខ្លួនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់៕