
(ខេត្តរតនគិរី)៖ កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង៣:១៧នាទីរសៀល នៅចំណុចកំពង់ចម្លងទូកដរភូមិកាចូនលើ,ឃុំកាចូន,ស្រុកវើនសៃ ខេត្តរតនគិរី មានករណីមនុស្សលង់ទឹក.ស្លា.ប់០១នាក់។ ជន.រង.គ្រោះឈ្មោះ(យ៉ែម រ៉ាដែន)ភេទប្រុស,អាយុ៣៨ឆ្នាំ,ជនជាតិខ្មែរ,មុខរបរជាមន្រ្តីសាលាស្រុកវើនសៃមានទីលំនៅបច្ចុប្បន្នភូមិឃុំកើតហេតុខាងលើ។
មូលហេតុជន.រង.គ្រោះបានទៅស្ទូចត្រីនៅមាត់ទន្លេនៅចំណុចកើតហេតុខាងលើ តែអកុសលដោយសារជន.រង.គ្រោះជាមនុស្សមានជម្ងឺប្រចាំកាយជាយូឆ្នាំហើយ(ជម្ងឺឆ្កួតជ្រូក)ខណៈពេលកំពុងស្ទូចត្រីក៏បានប្រកាច់ធ្លាក់ក្បាលចូលទៅក្នុងទឹកទន្លេ.ស្លា.ប់តែម្ដង។
ក្រោយទទួលបានព័ត៌មានភ្លាមៗអធិការបានចាត់កម្លាំងជំនាញនៃអធិការដ្ឋានចុះទៅពិនិត្យសពដល់ទីកន្លែងកេីតហេតុដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន។ ក្រោយពីបានពិនិត្យសាកសពរួចបានសន្និដ្ឋានបានថាជន.រង.គ្រោះពិតជាស្លា.ប់ដោយសារលង់ទឹកប្រាកដមែន។ បច្ចុប្បន្នស.ពបានធ្វេីកំណត់ហេតុប្រគល់អោយក្រុមគ្រួសារសពយកទៅធ្វេីបុណ្យតាមប្រពៃណី៕