អតីតតារាកំប្លែង នាងឃ្មឹប ចេញពីមណ្ឌលកែប្រែ បែរជាដើរមកលោតទឹកបញ្ចប់ជីវិត ដោយសារតែរឿង..

(ភ្នំពេញ)៖ អតីតតារាកំប្លែងជើងចាស់នាងឃ្មឹបមានវិបត្តិផ្លូវចិត្តដោះស្រាយមិនចេញរហូតគិតខ្លីលែងចង់រស់ក៏សម្រេចចិត្តលោត.ទឹក.ស.ម្លា.ប់ខ្លួនលើស្ពានជ្រោយចង្វារចាស់បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២:៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ តាមបណ្តោយផ្លូវជាតិលេខ៦នៅចំណុចលើស្ពានជ្រោយចង្វាចាស់ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។ តាមសាក្សីបានឲ្យដឹងថា៖

មុនពេលកើតហេតុគេឃើញអតីតតារាកំប្លែងជើងចាស់គឺអ្នកនាងឃ្មឹបបានដើរឡើងស្ពានទាំងទឹកភ្នែករួចហើយបានពាក់កណ្តាលស្ពានស្រាប់តែឈរយំមួយសន្ទុះ រួចហើយក៏តោងបំកាន់ដៃស្ពានបម្រុងនឹងលោតចុះចូលក្នុងទឹកទន្លេតែត្រូវបានគេតាមទាន់រត់ចូលទៅចាប់ហើយទាញចុះមកក្រោម។

លុះពេលដែលសួរនាំទៅអ្នកនាងឃ្មឹបបានរៀបរាប់ទាំងទឹកថាខ្លួនទើបតែចេញមកពីមណ្ឌលកែប្រែហើយមិនមានអ្នកណាម្នាក់អើពើនឹងជួយសុខទុក្ខនោះទេសូម្បីតែទៅជួលផ្ទះគេក៏គេមិនជួលឲ្យដែរមិនដឹងថាស្នាក់នៅទីកន្លែងណានឹងទីពឹងអ្នកណានោះទេទើបសម្រេចចិត្តគិតខ្លីលោត.ទឹកបញ្ចប់ជីវិតតែម្តងទៅ។ ក្រោយកើតហេតុសមត្ថកិច្ចបាននាំនាងឃ្មឹបទៅធ្វើការអប់រំពន្យល់ឲ្យឈប់គិតខ្លីបែបនេះទៀត៕