
(ភ្នំពេញ)៖ អតីតតារាកំប្លែងជើងចាស់ល្បីឈ្មោះគួរសមនាងឃ្មឹប មានវិបត្តិផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរដោះស្រាយមិនចេញរហូតគិតខ្លីលែងចង់រស់ក៏សម្រេចចិត្តដើរមកលោតទឹក.ស.ម្លា.ប់ខ្លួនលើស្ពានជ្រោយចង្វារចាស់ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ តាមបណ្តោយផ្លូវជាតិលេខ៦នៅចំណុចលើស្ពានជ្រោយចង្វាចាស់ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។ តាមសាក្សីបានឲ្យដឹងថា៖ មុនពេលកើតហេតុគេឃើញអតីតតារាកំប្លែងជើងចាស់គឺអ្នកនាងឃ្មឹបបានដើរឡើងស្ពានទាំងទឹកភ្នែករួចហើយបានពាក់កណ្តាលស្ពានស្រាប់តែឈរយំមួយសន្ទុះ រួចហើយក៏តោងបំកាន់ដៃស្ពានបម្រុងនឹងលោតចុះចូលក្នុងទឹកទន្លេតែត្រូវបានគេតាមទាន់រត់ចូលទៅចាប់ហើយទាញចុះមកក្រោម។
លុះពេលដែលសួរនាំទៅអ្នកនាងឃ្មឹបបានរៀបរាប់ទាំងទឹកថាខ្លួនទើបតែចេញមកពីមណ្ឌលកែប្រែហើយមិនមានអ្នកណាម្នាក់អើពើនឹងជួយសុខទុក្ខនោះទេសូម្បីតែទៅជួលផ្ទះគេក៏គេមិនជួលឲ្យដែរមិនដឹងថាស្នាក់នៅទីកន្លែងណានឹងទីពឹងអ្នកណានោះទេទើបសម្រេចចិត្តគិតខ្លីលោតទឹក.ស.ម្លា.ប់ខ្លួនបញ្ចប់ជីវិតតែម្តងទៅ។ ក្រោយកើតហេតុសមត្ថកិច្ចបាននាំនាងឃ្មឹបទៅធ្វើការអប់រំពន្យល់ឲ្យឈប់គិតខ្លីបែបនេះទៀត៕