
ភ្នំពេញ៖ ក្រឡេកឃើញថា មួយរយៈចុងក្រោយមកនេះ គូស្វាមីភរិយាដ៏ផ្អែមល្ហែម រវាងតារាចម្រៀងស្រីអ្នកនាង សួស វីហ្សា និងតារាសម្ដែងប្រុស លោក ថមមី កាន់តែបង្ហាញពីសកម្មភាពនៅក្នុងក្រុមគ្រួសារដ៏រ៉ូមែនទិកនៅលើបណ្ដាញសង្គម បង្អួតហ្វេនៗជាច្រើនផងដែរ។
កាលពីមុននេះបន្តិច តារាប្រុស លោក ថមមី បានបង្ហោះរូបភាពមួយចំនួន នៅលើបណ្ដាញសង្គមហ្វេសប៊ុកបង្ហាញពីទិដ្ឋភាពនៅក្នុង ពិធីខួបកំណើតរបស់ខ្លួន កាលពីម្សិលមិញ ដែលបានរៀបចំជាលក្ខណៈគ្រួសារ ពោរពេញដោយស្នាមញញឹម និងក្ដីសុខ។
អ្វីដែលបានធ្វើហ្វេនៗ កាន់តែចាប់អារម្មណ៍នោះគឺ នៅក្នុងពិធីទាំងមូល សមាជិកនៅក្នុងគ្រួសារ សុទ្ធតែនាំគ្នាពាក់់ឈុតគេង ដែលអាចនិយាយបានថា មើលទៅ ពិតជាមានភាពប្លែកភ្នែកយ៉ាងខ្លាំង ថែមទៀតផង មិនត្រឹមតែប៉ុណ្ណោះ ប្ដីប្រពន្ធមួយគូនេះ ក៏បានបង្អួតពីភាពផ្អែមល្ហែម លេងឲ្យហ្វេនៗជាច្រើនលួចច្រណែន ផងដែរ ៕