
(ពោធិ៍សាត់): ហេតុការណ៍ភ្ញាក់ផ្អើលមួយកើតឡើងដោយករណីបុរសម្នាក់ដេក.ស្លា.ប់.នៅចំណុចភូមិអូរស្រាវ.ឃុំព្រងិល.ស្រុកភ្នំក្រវាញ.ខេត្តពោធិ៍សាត់។ តាមរបាយការណ៍របស់សមត្ថកិច្ចនគរបាលមូលដ្ឋានបានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានពីក្រុមគ្រួសារបានបញ្ជាក់ប្រាប់សមត្ថកិច្ចថា
មុនពេលកើតហេតុជនរងគ្រោះឈ្មោះ លឹម ចក់ ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ដេក.ស្លា.ប់.ដោយសារគាត់ឧស្សាហ៍បរិភោគស្រាជាប្រចាំ នាថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០។ ក្រោយពីសមត្ថកិច្ចទទួលបានព័ត៌មានភ្លាមៗនោះកម្លាំងជំនាញបានសហការជាមួយសមត្ថកិច្ចជំនាញខេត្ត និងក្រុមគ្រូពេទ្យជំនាញខេត្ត ចុះធ្វើការពិនិត្យសាកស.ព.ស្លា.ប់.នៅផ្ទះជនរ.ងគ្រោះតែម្តង។
ក្រោយពីសមត្ថកិច្ចធ្វើការពិនិត្យយ៉ាងយកចិត្តទុកដាក់ក្រុមគ្រូពេទ្យបានសន្និដ្ឋានថា ជនរ.ងគ្រោះពិតជា.ស្លា.ប់.ដោយសារគាំងបេះដូង (ខ្យល់គរ) ពិតប្រាកដមែន ហើយក៏បានធ្វើកំណត់ហេតុប្រគល់សាកស.ព ជូនក្រុមគ្រួសារជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី៕ ប្រភព:JTV News