ករណី ឃា ត ក ម្ម ស ម្លា ប់ យុវតី សិស្សទី១២ម្នាក់ ខណៈពេលជិះទូកទៅរៀនថែមម៉ោង ត្រៀមប្រឡងបាក់ឌុប ពេលនេះកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ឃាត់ខ្លួនបានជនសង្ស័យ២នាក់!

(កំពង់ឆ្នាំង)៖ អំពើឃាត.កម្មដែលបានកើតឡើងលើយុវតី ជាសិស្សថ្នាក់ទី១២ម្នាក់ នៅភូមិអ្នកតារង.ឃុំឆ្នុកទ្រូ.ស្រុកបរិបូណ៍.ខេត្តកំពង់ឆ្នាំង ពេលកំពុងជិះទូកទៅរៀនថែមម៉ោង ត្រៀមប្រឡងបាក់ឌុប ត្រូវកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បំបែកសំណុំរឿងបានហើយ ដោយឈានទៅដល់ការចាប់ខ្លួនជនស.ង្ស័.យចំនួន២នាក់មកធ្វើការសួរនាំ។

ការឃាត់ខ្លួននេះត្រូវបានធ្វើឡើងនៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០ ដែលដឹកនាំប្រតិបត្តិការដោយ លោកវរសេនីយ៍ទោ ហង្ស សុជាតិ មេបញ្ជាការរងអាវុ.ធហត្ថខេត្តកំពង់ឆ្នាំង ទទួលផែនយុត្តិធម៌ និងដោយមានការសម្របសម្រួលពីលោក អ៉ិត សុធា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត។ ជន.ដៃដល់ដែលកម្លាំងអាវុធហត្ថចាប់ខ្លួន

ទី១៖ឈ្មោះ កាន់ ឈុនឡេង អាយុ៣៦ឆ្នាំ ទីលំនៅភូមិកំពង់ថ្គោល.ឃុំផ្សារចំបក់.ស្រុកក្រគរ.ខេត្តពោធិ៍សាត់ និងទី២៖ឈ្មោះ លន សុខឡូត អាយុ២២ឆ្នាំ ទីលំនៅភូមិផាត់សណ្តាយ.ឃុំសណ្តាយ.ស្រុកកំពង់ស្វាយ.ខេត្តកំពង់ធំ ដែលជាប់សង្ស័យពាក់ព័ន្ធករណីឃាត.កម្មកាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០។ បច្ចុប្បន្នជនដៃដល់ កម្លាំងជំនាញកំពុងកសាងសំណុំរឿងដើម្បីបញ្ជូនទៅតុលាការចាត់ការតាមច្បាប់។

សូមរំលឹកថា យុវតីម្នាក់ជាសិស្សថ្នាក់ទី១២ នៅវិទ្យាល័យហ៊ុនសែន បរិបូណ៌ បើកកាណូតទៅរៀន ស្រាប់តែបាត់ខ្លួនមួយថ្ងៃមិនឃើញត្រឡប់មកផ្ទះ លុះព្រឹកឡើងត្រូវបានគេឃើញស.ពអណ្ដែតទឹក។ ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលនៅព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០នេះ នៅចំណុចផ្លូវថ្មី ភូមិអ្នកតាតាង.ឃុំឆ្នុកទ្រូ.ស្រុកបរិបូណ៌.ខេត្តកំពង់ឆ្នាំង។ បើតាមប្រភពពីម្ដាយក្មេងស្រីរ.ងគ្រោះបានឲ្យដឹងថា

បច្ចុប្បន្នគាត់មានទីលំនៅក្នុងភូមិឆ្នុកទ្រូ.ឃុំឆ្នុកទ្រូ.ស្រុកបរិបូណ៌.ខេត្តកំពង់ឆ្នាំង កូនស្រីរបស់គាត់មានឈ្មោះឡាំ រដ្ឋា អាយុ១៩ឆ្នាំរៀនថ្នាក់ទី១២ រៀននៅវិទ្យាល័យ ហ៊ុន សែន បរិបូណ៌។ មុនពេលកើតហេតុកូនរបស់គាត់ បានបើកទូកបាឡាទៅរៀនជាធម្មតា ដោយនៅវេលាម៉ោង៦ល្ងាច កូនរបស់គាត់តែងតែមកដល់ផ្ទះជាប្រចាំជារៀងរាល់ថ្ងៃ ដោយឡែកនៅល្ងាចថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ មិនឃើញកូនរបស់គាត់ត្រឡប់មកផ្ទះដូចសព្វដង។

ដោយបាត់កូនយប់ហើយនៅតែមិនឃើញមកផ្ទះវិញ ក្រុមគ្រួសារ និងអ្នកស្រុកក៏បាននាំគ្នាជួយបើកទូក ដើររកទាំងយប់ដែរ តែដោយសារយប់ងងឹតរកមិនឃើញ។ លុះព្រឹកឡើងទាំងសមត្ថកិច្ចក៏ដូចជា អាជ្ញាធររួមទាំងប្រជាពលរដ្ឋផង ក៏បាននាំគ្នាបើកកាណូតរុករក ក៏ប្រទះឃើញសាកស.ពនៅវេលាម៉ោង៨ព្រឹក នៅចំណុចខាងលើ ចំណែកទូកបាឡាដែលនាងជិះទៅរៀន គឺអណ្ដែតនៅកណ្ដាលទន្លេ ប្រមាណជាង៥០០ម៉ែត្រពីសាកស.ព៕