អាសូរណាស់! បុរស មាន ជំ ងឺ សរសៃ ប្រសាទ រត់ចេញពីមន្ទីរពេទ្យបាត់៤ថ្ងៃ ពេលនេះគ្រួសារទទួលដំណឹងជាអកុសលថា…

(កំពង់ឆ្នាំង)៖ ក្រោយពេលប្រទះឃើញស.ពបុរសខាងលើនេះ បានបណ្ដាលឱ្យមានការភ្ញាក់ផ្អើលដំណឹងនេះ ក៏បានលេចឮដល់ក្រុមគ្រួសារ ហើយក៏បានមកពិនិត្យឃើញថា ពិតសមាជិកគ្រួសារដែលបានបាត់ចេញពីមន្ទីរពេទ្យរយៈពេល៤ថ្ងៃមកហើយ។

បុរសម្នាក់ត្រូវបានគេប្រទះឃើញអណ្ដែតទឹកមកទើរនៅក្រោមផ្ទះប្រជាពលរដ្ឋ ស្ថិតនៅភូមិផ្សារឆ្នាំង.សង្កាត់ផ្សារឆ្នាំង.ក្រុងកំពុងឆ្នាំង ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០។ តាមការបញ្ជាក់ពីបងស្រីបុរសរ.ងគ្រោះ បានឱ្យដឹងថា ប្អូនប្រុសគាត់ជាជនរងគ្រោះនេះមានឈ្មោះ នៅ ផាត់ អាយុ៤៧ឆ្នាំ មានទីលំនៅភូមិខ្នល់កែង.ឃុំក្បាលទឹក.ស្រុកទឹកផុស។

ប្អូនប្រុសគាត់មានជំ.ងឺសរសៃប្រសាទ ហើយបានចូលមកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង បានជាច្រើនថ្ងៃមកហើយ។ ប្រភពដដែលបន្តថា ក្រោយមកបានបាត់ប្អូនប្រុសរបស់គាត់ ដោយបានរត់ចេញពីមន្ទីរពេទ្យខេត្ត តែមិនដឹងថា រត់បាត់ទៅណានោះទេ គឺអស់រយៈពេល៤ថ្ងៃមកហើយ ក៏ស្រាប់តែថ្ងៃនេះបានឮដំណឹងថា

មានគេប្រទះឃើញស.ពអណ្តែតក៏មកមើល ហើយក៏បានស្គាល់ពិតជាប្អូនប្រុសរបស់គាត់ដែលបានរត់ចេញពីមន្ទីរពេទ្យបាត់កាលពី៤ថ្ងៃមុនពិតមែន។ ក្រោយពីការពិនិត្យ និងធ្វើកោសល្យវិច្ច័យរបស់នគរបាលបច្ចេកទេស និងក្រុមគ្រូពេទ្យ រួចឃើញថា ជនរងគ្រោះពិតជាបាត់បង់ជីវិតដោយសារតែលង់ទឹកពិតប្រាកដមែន

ទើបសមត្ថកិច្ចប្រគល់ស.ពជនរ.ងគ្រោះទៅឱ្យក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។ គួរបញ្ជាក់ផងដែរថា នៅក្នុងហេតុការណ៍ភ្ញាក់ផ្អើលខាងលើនោះដែរ ក៏មានបងប្អូនប្រជាពលរដ្ឋបានចូលរួមជាថវិកាមួយចំនួនប្រគល់ឱ្យទៅបងស្រីបុរសរងគ្រោះខាងលើ សម្រាប់ទិញមឈូសដាក់ស.ពជនរ.ងគ្រោះ ដើម្បីដឹកទៅលំនៅដ្ឋានធ្វើបុណ្យតាមប្រពៃណីផងដែរ៕