
(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងសុខាភិបាល លោកជំទាវ ឱ វណ្ណឌីន សូមអនុញ្ញាតគោរពជម្រាបជូនបងប្អូនសាធារណជនទាំងអស់ឲ្យបានជ្រាបថា៖ ក្រៅពីការប៉ះពាល់វត្ថុប្រេីប្រាស់ដែលអ្នកជំងឺកូវីដ-១៩ បានកាន់រួចហុចបន្តមកបុគ្គលម្នាក់ទៀតតាមការពន្យល់ក្នុងវីដេអូឃ្លីបដែលបានផ្សព្វផ្សាយពីព្រឹកមិញនេះ ខ្ញុំសុំឆ្លេីយនូវសំណួរដែលបានសាកសួរមកខ្ញុំពីបងប្អូនមួយចំនួនលេីការចម្លងតាមក្រដាសប្រាស់នោះខ្ញុំសូមជម្រាបជូនដូចតទៅ៖
ប្រសិនបេីបុគ្គលដែលមានវីរុសកូវីដ-១៩ យកដៃគាត់ជូតទឹករំអិលផ្លូវដង្ហេីមដូចជា៖ សំបោរ ឫស្លេសទឹកមាត់ ឫយកដៃខ្ទប់មាត់ពេលក្អកកណ្តាស់ហេីយមិនបានលាងដៃនឹងសាប៊ូ ឫអាល់កុល ឫទឹកជែលសម្រាប់លាងដៃ ភ្លាមៗទេនោះ រួចយកដៃនោះមកកាន់ក្រដាសប្រាក់គឺវីរុសកូវីដ-១៩ នឹងតោងលេីក្រដាស់ប្រាក់ហេីយក្រដាសប្រាក់នោះបានហុចបន្តទៅបុគ្គលម្នាក់ទៀត នៅពេលដែលបុគ្គលនោះចាប់កាន់ក្រដាសប្រាក់វីរុសកូវីដ-១៩ នឹងតោងមកដៃបុគ្គលនោះហេីយបុគ្គលនោះយកដៃដែលកាន់ក្រដាសប្រាក់មានវីរុសនេះមកប៉ះច្រមុះ មាត់ ភ្នែក ជាដេីម ដែលធ្វេីឲ្យមានការចម្លងបានលឿនជាទីបំផុត។ បន្ទាប់មកក៏មានការចម្លងបន្តៗគ្នា ប្រសិនបេីមិនបាន លាងដៃ ពាក់ម៉ាស់ និងមានគម្លាតសុវត្ថិភាពបុគ្គលពីមួយម៉ែត្រកន្លះឡេីងទៅ៕ ប្រភព៖ លោកជំទាវវេជ្ជបណ្ឌិត ឪ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល