
(ខេត្តសៀមរាប)៖ បើតាមប្រភពពីសមត្ថកិច្ចនគរបាលស្រុកសូទ្រនិគមបានប្រាប់នៅរសៀលថ្ងៃទី៥ ខែធ្នូនេះថា លោកយាយម្នាក់មានវ័យជាង៧០ឆ្នាំ ត្រូវបានជនដៃដល់.វា.យ.ស.ម្លា.ប់.ប្ល.ន់.យកមាសអស់ពីខ្លួន រួចរត់គេចខ្លួនបាត់បង្កការភ្ញាក់ផ្អើល ដែលហេតុការ.ប្ល.ន់.ស.ម្លា.ប់.នេះ បានកើតឡើងនៅវេលាម៉ោង១៩និង៣០នាទីយប់ ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅចំណុចវាលស្រែ ភូមិដាក់ផ្ការ.ឃុំតាយ៉ែក.ស្រុកសូទ្រនិគម.ខេត្តសៀមរាប។
តាមប្រភពពីមន្ត្រីជំនាញបានប្រាប់ថា មានករណី.ប្ល.ន់.ស.ម្លា.ប់ បង្កដោយជនស.ង្ស័.យ.មិនស្គាល់អត្តសញ្ញាណបានធ្វើសកម្មភាព.ចា.ក់ និងវា.យ.ស.ម្លា.ប់.ទៅលើជនរ.ងគ្រោះ លោកយាយអាយុ៧០ឆ្នាំ
បណ្តាលឱ្យ.ស្លា.ប់.ពេលដឹកដល់មន្ទីរពេទ្យបង្អែកស្រុក (ដោយមានស្នាម.រ.បួ.ស.ជាំនៅលើមុខ និងភ្នែកដោយមានស្នាមចា.ក់នៅត្រង់សៀតផ្កា និងថ្ពាល់ចំនួន០២កន្លែង មានស្នាមរឹត.ករ) ក្នុងខណៈពេលដែលជនរ.ង.គ្រោះបានទៅមើលស្រែគាត់នៅចំណុចកើតហេតុ។
ជនរ.ងគ្រោះឈ្មោះមឿង ត្រៀម ភេទស្រីអាយុ៧១ឆ្នាំ មានទីលំនៅភូមិ.ឃុំកើតហេតុខាងលើ។ ក្នុងនោះបណ្តាលឱ្យបាត់បង់សម្ភារៈដែលនៅជាប់នឹងខ្លួនរបស់ជនរ.ងគ្រោះ។ ប្រភពបន្ថែមថា សម្ភារៈដែលបាត់បង់រួមមាន៖
មាសចំនួន០៤ដំឡឹង០២ជី (មាសសន្លឹកចំនួន០៣ដំឡឹង.ខ្សែកមាស០១ខ្សែ ០១ដំឡឹង.ចិញ្ចៀនមាស០២វង់ទំងន់០២ជី) នឹងប្រាក់ចំនួន៧.០០០.០០០.រៀល (ដែលជនរ.ង.គ្រោះ តែងតែយកដាក់តាមខ្លួនជាប្រចាំ តាមការឆ្លើយបំភ្លឺពីកូនជនរ.ងគ្រោះប្រាប់សមត្ថកិច្ច)។ ក្រោយធ្វើសកម្មភាពរួចជនបង្កបានរត់គេចខ្លួនបាត់តែម្ដង។ ទោះជាយ៉ាងណាកម្លាំងសមត្ថកិច្ច ចម្រុះកំពុងតែស្រាវជ្រាវស្វែងរកមុខសញ្ញាជន.ស.ង្ស.យ.ដើម្បីចាប់ខ្លួនយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ផងដែរ៕