
(ព្រៃវែង): នៅវេលាម៉ោង០៧:៣៣នាទី ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចភូមិស្ដៅ.ឃុំធាយ.ស្រុកបាភ្នំ តាមបញ្ជាពីព្រះរាជអាជ្ញា សាលាដំបូងខេត្តព្រៃវែង សហការជាមួយនគរបាលខ័ណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួន ឈ្មោះ អ៊ែល វិបុល អាយុ៤២ឆ្នាំ ជាមន្ត្រីយោធាស្រុកពាមជរ ពីបទលួចលុយ (៣០មុឺនដុល្លា) នៅក្រុងភ្នំពេញ។
ក្រោយឃាត់ខ្លួនដកហូតបាន រថយន្ដ១គ្រឿង អាវុធK54 ១ដេីម,បង់២,គ្រាប់១៦គ្រាប់។ ជនសង្ស័យ និងវត្ថុតាង បានប្រគល់ជូននគរបាលខ័ណ្ឌពោធិសែនជ័យ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ប្រភព: ABC