សូមចូលរួមរំលែកទុក្ខផង! នារីស្រស់ស្អាតរូបនេះ បានទទួលមរណភាព ទាំងនៅវ័យក្មេង ដោយសារ…

(ព័ត៌មានបឋម): ​នាថ្ងែទី០៤ ខែធ្នូ ឆ្នាំ២០២០នេះ អ្នកនិយមប្រើប្រាស់នូវបណ្តាញសង្គមហ្វេសប៊ុក មានការតក់ស្លុតចិត្ត និងសោកស្តាយជាខ្លាំង ក្រោយពីបានដឹងដំណឹងថា នារីម្នាក់បានទទួលមរណភាពទាំងនៅវ័យក្មេងនៅឡើយ។

ជាមួយដំណឹងដ៏ទុក្ខសោកមួយនេះ គណនីហ្វេសប៊ុក “បញ្ញា ធារី” ដែលត្រូវជាមិត្តភក្តិរបស់នារីអភ័ព្វរូបនេះ បានបង្ហោះសារដ៏ក្រៀមក្រំមួយថា «ពួកម៉ាក​ឯងហត់ហើយ ឯងសម្រាកបានហើយ I know you’ve been fighting so hard this few year. You never complain about you illness. I am really great to have you as one of my besties. You’re always in my heart…RIP​ my dear»។

ម្ចាស់គណនីខាងលើ បានឲ្យដឹងថា មូលហេតុដែលបណ្ដាលឲ្យ នារីវ័យក្មេងរូបនេះ ទទួលមរណភាពយ៉ាងឆាប់រហ័សដូច្នេះ គឺដោយសារគាត់មានជំងឺប្រចាំកាយយូរឆ្នាំមកហើយ។

បន្ទាប់ពីបានឃើញដំណឹងដ៏ទុក្ខសោកបែបនេះ ក៏មានបងប្អូនដែលនិយមប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក បានចូលខំមិនដើម្បីចូលរួមរំលែកទុក្ខដល់គ្រួសារនៃសព ជាច្រើនផងដែរ៕