លោក ដែន សូនី កំណាន់ចិត្ត លោកស្រី Love Riya មកបំភ្លឺម្ដងហើយ…

(ភ្នំពេញ)៖ បន្ទាប់ពី Love Riya អ្នកលក់តាមអនឡាញបានចូលបំភ្លឺចំពោះអយ្យការសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី៣ម្សិលម៉ិញឥឡូវនេះ លោក ដែន សូនី បានចូលមកបំភ្លឺម្ដងនាព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ សង្ស័យជួសមុខឬជាសាក្សីឲ្យជនជាប់ចោទ ទ្រី សុផានិត ដែលពាក់ព័ន្ធករណីបរិហារកេរ្ដិ៍ជាសាធារណៈញុះញង់ឲ្យមានការរើសអើងនិងអំពើរនៃការប្រកួតប្រជែងមិនស្មោះត្រង់ដែលប្រព្រឹត្ដទៅនៅរាជធានីភ្នំពេញ។ បន្ទាប់ពីចាកចេញពីអយ្យការអម សាលាដំបូងរាជធានីភ្នំពេញវិញ អ្នកទាំង២ពុំបានឆ្លើយតបនូវសំណួររបស់អ្នកសារព័ត៌មាននោះទេប្រញ៉ាប់ប្រញ៉ាល់ឡើងឡានទំនើប៥៧០ចាកចេញទៅ។

សូមជម្រាបជូនថាជនជាប់ចោទ ទ្រី សុផានិត អាយុ៣៩ឆ្នាំ ត្រូវបានកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃចាប់ខ្លួននាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅតាមផ្លូវ១៨២,ក្នុងសង្កាត់ទឹកល្អក់ទី២,ខណ្ឌទួលគោក,រាជធានីភ្នំពេញ។ បន្ទាប់ពីកម្លាំងសមត្ថកិច្ចនៃនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានបញ្ជូនជនជាប់ចោទ ទ្រី សុផានិត មកតុលាការដើម្បីបំភ្លឺប៉ុន្ដែស្រាប់តែមានអាការៈដូចខ្យល់ចាប់ដួលសន្លប់ខណៈនោះមានការជួយជ្រោមជ្រែងពីលោកស្រី Love Riyaនិងលោក ដែន សូនី។

មតិមួយចំនួនឆ្ងល់ថាតើលោកស្រី Love Riyaនិងលោក ដែន សូនី ត្រូវជាអ្វីនឹងជនជាប់ចោទ ទ្រី សុផានិត?ហើយមានពាក់ព័ន្ធក្នុងសំណុំរឿងនេះឬអត់? សូមរំលឹកថាដោយមានការអនុញ្ញាតពីឯកឧត្ដម តាំង ស៊ុនឡាយ ប្រធានសាលាដំបូងរាជធានីភ្នំពេញ នៅវេលាម៉ោង៦និង៤០នាទីព្រលប់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ បានប្រគល់ជនស.ង្ស័យ ទ្រី សុផានិត ទៅលោក ឡោ ហុកសេង អាយុ៣៦ឆ្នាំ ត្រូវជាប្ដីយកទៅព្យាបាលបណ្ដោះអាសន្ន៕