អាសូរណាស់ ! បាត់ខ្លួនមួយយប់ ព្រឹកឡើងប្រទះឃើញសាកសពបានស្លាប់ ដោយសារតែ…

(ខេត្តកំពង់ឆ្នាំង)៖ ប្រទះឃើញសពមនុស្សស្រីម្នាក់ដែលបានបាត់ខ្លួនកាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ រហូតមកដល់ព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ នៅចំនុចផ្លូវថ្មី,ភូមិអ្នកតាតាំង,ឃុំឆ្នុកទ្រូ,ស្រុកបរិបូណ៍,ខេត្តកំពង់ឆ្នាំង។ ជន.រង.គ្រោះមានឈ្មោះ(វណ្ណ រដ្ធា)ភេទស្រី,អាយុប្រហែលជា២០ឆ្នាំជាង រស់នៅក្នុងភូមិកើតហេតុខាងលើ។ តាមប្រភពពីមិត្តភក្តិជន.រង.គ្រោះបានប្រាប់ឲ្យដឹងថា៖

កាលពីល្ងាចថ្ងៃទី០៣ ពេលដែលត្រឡប់ពីរៀនវិញជន.រង.គ្រោះបានជិះបាឡាស្មាច់មួយគ្រឿងចំលងមិត្តភក្រ័ដាក់តាមផ្ទះដូចសព្វមួយដង រួចហើយក៏បើកបាឡាសំដៅមកផ្ទះនៅម៉ោង៧:០០នាទីល្ងាច លុះក្រុមគ្រួសារចាំបាត់ៗដោយពុំឃើញត្រឡប់មកផ្ទះយូពេកក៏នាំគ្នាដើររកអស់រយៈពេលមួយយប់លុះដល់ព្រឹកឡើងក៏ប្រទះឃើញសពអណ្ដែតទឹកនៅចំនុចកន្លែងកើតហេតុខាងលើ។ សពត្រូវបានអាជ្ញាធរភូមិឃុំនិងប៉ូលីសប៉ុស្តិ៍រដ្ឋបាលឃុំឆ្នុកទ្រូ បានប្រគល់ឲ្យក្រុមគ្រួសារសព ដើម្បីរង់ចាំមន្ត្រីជំនាញកុសលវិច្ច័យដើម្បីពិនិត្យសពករណីនេះនៅមិនទាន់ដឹងពីមូលហេតុការណ៍.ស្លា.ប់របស់នារី.រង.គ្រោះនៅឡើយ៕