សត្វគោ​ជាង​១០០​ក្បាល​ នៅក្នុង​ខេត្តកំពត ​បាន​ងាប់​ជាបន្តបន្ទាប់ ដោយសារ​តែ…

(​ខេត្តកំពត)​៖ ​ប្រជាកសិករ​ដែលជា​ម្ចាស់​គោ​កំពុងមាន​ការភិតភ័យ​ដោយ​ដោយសារ​ជំងឺ​កាច​សា.ហាវ​កំពុង​រាតត្បាត​និង​ធ្វើឱ្យ​គោ​ប្រមាណ​ជាង​១០០​ក្បាល​បាន​ងាប់​ជា​បន្តបន្ទាប់​ដោយមិនទាន់​ដឹង​ពី​មូលហេតុ​ច្បាស់លាស់​នៅឡើយ​ហើយ​គ្រួសារ​កសិករ​ខ្លះ​ត្រូវ​បង្ខំចិត្ត​លក់​គោ​ក្នុងតម្លៃ​ទាប​ខណៈដែល​មន្ត្រី​ជំនាញ​កំពុង​ប្រឹងប្រែងនិង​បង្ការ​ទប់ស្កាត់​ការគំរាមកំហែង​ពី​ជំងឺ​ដ៏​កាច​.សាហាវ​នេះ​។ ​កសិករ​រស់នៅ​ក្នុងភូមិ​ដូន​យ៉យ​ឃុំ​ដូន​យ៉យ​ស្រុក​ឈូក​ខេត្តកំពត​បាន​រៀបរាប់ថា៖ ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ​គោ​របស់​អ្នកភូមិ​មាន​អា​ការៈចម្លែក​ដូចជា​កើតរោគ​ក្តៅ​,​រងា​ញ័រ​,​មិន​ស៊ី​ស្មៅ​,​ឈឺ​ជើង​,ហៀរ​ទឹកមាត់​និង​ដើរ​មិន​រួច​។​

ក្រោយមក​ប្រហែល​មួយថ្ងៃ​ឬ​ពីរ​ថ្ងៃ​គោ​ដែល​ឈឺ​ទាំងនោះ​ក៏​ចាប់ផ្តើម​ងាប់​យ៉ាង​ទាន់ហន់​បំផុត​។​ កសិករ​ដដែល​បាន​បន្តថា៖ ក្នុងស្ថានភាព​បែប​នោះ​ដោយមាន​ការភ័យខ្លាច​ផង​និង​មានការ​បញ្ចុះបញ្ចូល​ពី​ឈ្មួញ​ដើរ​ទិញ​គោ​ថា​គោ​ដែល​ឈឺ​មិនអាច​ព្យាបាល​ឱ្យ​ជាសះស្បើយ​ឡើងវិញ​ទើប​អ្នកភូមិ​ចាប់​នាំគ្នា​លក់​គោ​ក្នុង​តម្លៃថោក​ព្រោះ​ខ្លាច​ខាតបង់​ច្រើន​។ ​លោក​ ម៉េង​ សន្តិភាព​ ប្រធានការិយាល័យ​ផលិតកម្ម​និង​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម​ខេត្តកំពត​បានបញ្ជាក់​ថា៖ កន្លងមក​មាន​ករណី​គោ​ងាប់​ពិត​មែនហើយ​ប្រជាកសិករ​ម្ចាស់​គោ​ក៏​ភិតភ័យ​ទើប​នាំគ្នា​លក់​គោ​ចេញ​ជាបន្ទាន់ប៉ុន្តែ​មិន​ដល់​ថ្នាក់​អស់ពី​ក្រោល​នោះទេ​។

ក្រោយពេល​ចុះ​ពិនិត្យ​ផ្សព្វផ្សាយ​អំពី​វិធានការ​ទប់ស្កាត់​និង​ព្យាបាល​ជំងឺ​គោ​ពិសេស​ជំងឺ​អុតក្តាម​នៅតាម​ស្រុក​ទាំង​៧​ក្នុង​ខេត្ត​គិត​មកដល់​ថ្ងៃទី​២៥​ ខែវិច្ឆិកា ​ឆ្នាំ​២០២០​ ទូទាំង​ខេត្តកំពត​មាន​ករណីរ​គោ​ឈឺ​២៦​ករណី​។​ ក្នុងនោះ​គោ​ងាប់​ជាង​១០០​ក្បាលនិង​ឈឺ​ជាង​១.៥០០​ក្បាល​។ លោក​ប្រធាន​បានបញ្ជាក់​ទៀតថា​នៅ​ចំពោះមុខ​មន្ត្រី​ជំនាញ​នឹង​បន្ត​វិធាន​ដំណើរការ​តាមរ​រយៈ​តំបន់​ដែល​មិនទាន់មាន​គោ​ឈឺ​ត្រូវ​ចាក់​ថ្នាំ​ការពារ​។ ​ចំណែក​តំបន់​កំពុងមាន​គោ​ឈឺ​ត្រូវ​ផ្សព្វផ្សាយ​អំពី​វិធានការ​អនាម័យការការពារនិង​ធ្វើការ​ព្យាបាល​ជាបន្ទាន់​៕