
(ហ្វេសប៊ុក): រូបក្មេងៗឈរគោរពទង់ជាតិនៅមុខសាលាអង្គការនេះ អាចជារូបថតចុងក្រោយរបស់ពួកគាត់ហើយ ព្រោះអង្គការប្រឈមនិងការបិទទាំងស្រុងនៅចុងខែនេះហើយ ព្រោះរកជំនួយទ្រទ្រង់សម្រាប់ឆ្នាំ២០២១មិនគ្រប់ នេះបើតាមការលើកឡើងរបស់ម្ចាស់គណនីហ្វេសប៊ុក “Tara Om”។
ម្ចាស់គណនីនេះបានឲ្យដឹងទៀតថា យើងត្រូវការថវិកាយ៉ាងតិច ២៥,០០០ដុល្លាអាមេរិកក្នុងមួយឆ្នាំ ដើម្បីអាចដំណើរការទៅបាន។ មកទល់ម៉ោងនេះ ខ្ញុំកៀងគរបានតែ៥០០០ដុល្លាប៉ុណ្ណោះ យើងខ្វះរហូត២០,០០០ដុល្លា ដែលបង្ហាញថាយើងមិនអាចទៅមុខទៀតបាន ប្រសិនជាគ្មានជំនួយបន្ថែម។
លោកបានបន្តថា ខ្ញុំធ្លាប់បានសរសេរកន្លងមកហើយ អំរែកមួយនេះខ្ញុំរែកម្នាក់ឯង១៥ឆ្នាំមកហើយ វាចេះតែធ្ងន់ទៅៗ រហូតពេលនេះខ្ញុំរែកទៅមុខទៀតលែងរួច ជំរើសគឺទម្លាក់វាពីស្មាបើគ្មានអ្នកសាង។ ក្មេងៗអស់នេះអាចនិងវិលទៅស្ថានភាពដើមរបស់គាត់វិញ បើអង្គការបិទ។ ដូច្នេះសូមអំពាវនាវដល់បងប្អូនសប្បុរសជន មេត្តាជួយឧបត្ថម្ភដល់អង្គការមួយនេះផង ដើម្បីឲ្យក្មេងៗបានរៀនបន្ដ៕