
(ខេត្តព្រះសីហនុ)៖ កាលពីវេលាម៉ោង៦:២០នាទីព្រឹក ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ ចន្លោះគីឡូម៉ែត្រ១២០-១២១ ស្ថិតក្នុងភូមិក្រាំងអាត់,ឃុំកំពង់សីលា,ស្រុកកំពង់សីលា,ខេត្តព្រះសីហនុមានករណីគ្រោះថ្នា.ក់ចរាចរណ៏មួយបានកេីតឡេីងរវាងរថយន្តសង្គ្រោះ(ឡានពេទ្យ)នឹងម៉ូតូសណ្តោងរុឺម៉ក(លក់ផ្កា)មានទិសដៅស្របគ្នាព្រះសីហនុ-ភ្នំពេញ។ រថយន្តសង្រ្គោះពណ៌សស្លាកលេខ(រដ្ឋ១២-២០៩១១)អ្នកបេីកបរបានរត់គេចបាត់។
ចំណែកភាគីម៉ូតូម៉ាកវេវ ពណ៌ខ្មៅគ្មានស្លាកលេខសណ្តោងរុឺម៉ក(លក់ផ្កា)បេីកដោយឈ្មោះ(រាម ទូច)ភេទប្រុស,អាយុ៣៥ឆ្នាំ មានទីលំនៅភូមិស្នាយពល,ឃុំរការ,ស្រុកពារាំង,ខេត្តព្រៃវែង រងរបួ.សធ្ងន់ បានបញ្ជូនមកមណ្ឌលសុខភាពតក្កវិទដេីម្បីសង្រ្គោះក៏ដាច់ខ្យល់.ស្លា.ប់តែម្តង។ ដោយឡែកស.ពនៅមណ្ឌលសុខភាពភាពតម្កល់ទុករង់ចាំក្រុមគ្រួសារមកទទួល។ បច្ចុប្បន្នរថយន្តនឹងម៉ូតូត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សីលា៕