ករណី គ្រោះ ថ្នា ក់ ចរាចរណ៍ផ្លូវទឹក កាណូតបុកគ្នាពេញទំហឹង បណ្ដាលឲ្យមនុស្ស…

(ពោធិ៍សាត់)៖ ករណីគ្រោះ.ថ្នាក់ចរាចរណ៍ផ្លូវទឹកមួយ បានកើតឡើងកាលពីវេលាម៉ោង០២៖៣០នាទីរសៀលថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ រវាងកាណូតនិងកាណូត នៅចំណុចដងស្ទឹងច្រកែងស្រោង ស្ថិតក្នុងភូមិសំរោង.ឃុំកញ្ជរ.ស្រុកកណ្តៀង.ខេត្តពោធីសាត់។

ហេតុការណ៍គ្រោះ.ថ្នា.ក់ចរាចរណ៍២ករណីផ្សេងគ្នា បង្កឡើងដោយកាណូតបុកកាណូត នៅលើផ្លូវទឹកបឹងទន្លេសាប បណ្ដាលឱ្យ.ស្លា.ប់.មនុស្ស២នាក់ និងខូចខាតកាណូតយ៉ាងដំណំ។ ជនបង្កមានឈ្មោះ ព្រំ គឺ អាយុ៥៥ឆ្នាំ រស់នៅភូមិកូនក្រាយ.ឃុំកញ្ជរ.ស្រុកកណ្តៀង.ខេត្តពោធិ៍សាត់ បានបើកក្នុងល្បឿនលឿនបញ្ច្រាសទិសគ្នា មកដល់ចំណុចកើតហេតុខាងលើ បានបុកជាមួយកាណូត ជនរ.ងគ្រោះឈ្មោះ សាំង ផេង អាយុ៤៦ឆ្នាំ រស់នៅភូមិឃុំខាងលើ (បណ្តាលឱ្យស្លា.ប់)។

សាកស.ពជនរ.ងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ដោយឡែកជន.ស.ង្ស័.យ និងវត្ថុតាង ត្រូវឃាត់ខ្លួនរក្សាទុកនៅប៉ុស្តិ៍នគបាលកញ្ជរ ដើម្បីបំពេញនីតិវិធីចាត់ការតាមច្បាប់។ សូមជម្រាបជូនថា កាលពីវេលាម៉ោង០៨៖២០នាទីយប់ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅ នៅចំណុចប្រឡាយផ្លូវទឹក ស្ថិតក្នុងភូមិទី១.ឃុំកំពង់លួង.ស្រុកក្រគរ.ខេត្តពោធិ៍សាត់ ក៏មានករណីគ្រោះ.ថ្នា.ក់ចរាចរណ៍ផ្លូវទឹកមួយទៀត បង្កឡើងដោយកាណូតមិនស្គាល់ភិនភាគ(បើករត់បាត់)

បានបុកកាណូតសំប៉ាន បណ្តាលឱ្យធ្លាក់ទឹកស្លា.ប់ជនរ.ងគ្រោះឈ្មោះ លឿង ធីលុង ភេទស្រី អាយុ២៥ឆ្នាំ រស់នៅភូមិឃុំកើតហេតុ។ ចំពោះសពនិងកាណូត ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ រៀបចំធ្វើបុណ្យប្រពៃណី។ ជុំវិញករណីគ្រោះ.ថ្នា.ក់ចរាចរណ៍ផ្លូវទឹកនេះ មិនមែនទើបតែកើតមាននោះទេ។ ចំពោះជនបង្កខាងលើ សមត្ថកិច្ចបាននឹងកំពុងបើកការស្រាវជ្រាវ និងចាត់វិធានការ ចំពោះកាណូតទាំងឡាយណា ដែលបើកក្នុងល្បឿនលឿន បង្កជាហានិភ័យក៏ដូចជាបង្កជាបទល្មើស បំភ្លិចបំផ្លាញធនធានធម្មជាតិនោះផងដែរ៕ប្រភព:JTVNews