ទើបលក់ឡានបានជាង១មុឺនដុល្លា នាំគ្នាចូលម៉ាស្សា ត្រូវនារីម៉ាស្សាលួចអស់៥ពាន់ដុល្លា និងដាក់លុយសែន៦សន្លឹកជំនួសវិញ ហើយនារីម៉ាស្សានិយាយថា…

(ភ្នំពេញ)៖ ៣នាក់បងប្អូនជីដូនមួយមកពីស្វាយរៀង លក់ឡានបានលុយសុទ្ធ១ម៉ឺនដុល្លារ នាំគ្នាដោះខោអាវចូលម៉ាស្សា បានមួយសន្ទុះ ស្រាប់តែនារីៗម៉ាស្សាប្រឌិតរឿងថា “ប៉ូលិសចុះមកចាប់ឥលូវហើយ ព្រោះរដូវកាលកូវីដប៉ូលិសមិនឲ្យបើកទេ” ដោយមិនគិតថ្លៃសេវាម៉ាស្សាទៀត

ព្រោះខ្លាចប៉ូលិសមកទាន់ ក៏ប្រញាប់ប្រញាល់ស្លៀកពាក់ហើយនាំគ្នាចេញទៅ ដល់ពេលទៅសំរាកនៅផ្ទះសំណាក់ លុះពេលដកលុយមករាប់ ក៏ស្រែកឆោឡោបាត់លុយអស់៥ពាន់ដុល្លារ និងប្ដូរលុយដុល្លារសែនឆេងម៉េង៦០០ដុល្លារជំនួសវិញ ក៏បង្កការភ្ញាក់ផ្អើលដល់អ្នកសារព័ត៌មានចុះឡាយផ្ទាល់ផងដែរ តែមិនឃើញសមត្ថកិច្ច ចុះទៅកន្លែងកើតហេតុឡើយ។

ហេតុការណ៍ដ៏ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោងរំលងអាធ្រាត្រ ឈានចូលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចផ្ទះល្វែងមួយកន្លែងបើកហាងម៉ាស្សាកោសជប់ (មិនមានយីហោ) លើផ្លូវ២០០៤ (ខាងត្បូងផ្ទះសំណាក់ច័ន្ទរះ២០០ម៉ែត្រ) ស្ថិតក្នុងសង្កាត់កាកាបទី១.ខណ្ឌពោធិ៍សែនជ័យ.រាជធានីភ្នំពេញ។ ជនរ.ងគ្រោះជាម្ចាស់លុយមានឈ្មោះ រុន អេម ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរកសិករ មានស្រុកកំណើតក្នុងភូមិជ្រុងពពេល.ស្រុករមាសហែក.ខេត្តស្វាយរៀង។

ជនរ.ងគ្រោះទាំងបីនាក់បានរៀបរាប់ថា: មុនពេលកើតហេតុ ពួកគេមានគ្នាបីបងប្អូនជីដូនមួយ បានបើករថយន្តូកូរ៉េមួយគ្រឿង មកពីខេត្តស្វាយរៀងយកមកលក់នៅភ្នំពេញ នៅម្ដុំហ្គារ៉ាសឡានមួយកន្លែងនៅតាមផ្លូវម៉ៃដា ដោយទទួលបានលុយសុទ្ធចំនួន១០,៥០០ដុល្លារ ខណៈពេលលក់បានលុយហើយក៏ឆ្លៀតចូលទៅហូបចុកបន្តិចបន្តួច ដោយមិនមានអ្នកណាប៉ះពាល់កាបូបលុយឡើយលុយនៅទាំងអស់ លុះស្រវឹងស្រឿងៗក៏គិតលុយចេញមករកផ្ទះសំណាក់សម្រាក តែបានពាក់កណ្តាលផ្លូវ គិតចង់ម៉ាស្សាឲ្យស្រួលខ្លួនបន្តិច ទើបនាំគ្នាចូលផ្ទះម៉ាស្សាមួយកន្លែងស្ថិតនៅផ្លូវ២០០៤

ខណៈពេលដោះខោអាវ និងកាបូបលុយចេញព្យួរ ហើយមិនទាន់បានម៉ាស្សាស្រួលខ្លួនផង ស្រាប់តែមានបុរសម្នាក់ជិះម៉ូតូមួយគ្រឿង មិនចាំម៉ាកមក និងត្រូវដៃជើងគ្នាជាមួយនារីម៉ាស្សា ប្រឌិតរឿងហើយស្រែកថា “ប៉ូលិសចុះមកចាប់ឥលូវហើយ ព្រោះរដូវកាលកូវីដប៉ូលិសមិនឲ្យបើកទេ” ហើយជិះម៉ូតូចេញទៅបាត់ធ្វើឲ្យពួកគេទាំង៣នាក់ មានការភិតភ័យដោយខ្លាចប៉ូលិសចាប់ដោយ ក៏បានស្លៀកពាក់ចេញពីបន្ទប់ ដោយនារីម៉ាស្សាមិនគិតថ្លៃសេវាម៉ាស្សាទៀត

ក៏នាំគ្នាចេញពីហាងម៉ាស្សាទាំងប្រញាប់ប្រញាល់រួចហៅកង់បីឥណ្ឌាជិះចេញមក រកផ្ទះសំណាក់ដេកនៅម្ដុំបឹងក្រពើ.ផ្លូវវេងស្រេង ពេលមកដល់ផ្ទះសំណាក់ហើយ ក៏បានជួលបន្ទប់២សម្រាក លុះពេលដោះកាបូបស្ពាយចេញ ដោយមានការសង្ស័យកាបូហាក់ដូចជាស្រាលពេក ក៏ឆែកមើលស្រាប់តែបាត់លុយអស់៥,០០០ដុល្លារ ហើយបែរជាមានលុយដុល្លារក្លែងក្លាយ(លុយឆេងម៉េង)ចំនួន៦០០ដុល្លារទៀត។

ប្រភពដដែលបានបន្តទៀតថា ពេលឃើញបាត់លុយដូច្នេះ ពួកគាត់ទាំង៣នាក់ ក៏បានជិះកង់បីត្រលប់មកផ្ទះម៉ាស្សាវិញ ស្រាប់មកដល់គេបិទភ្លើងងងឹត និងយកស្លាកយីហោចេញអស់ និងនាំគ្នាបិទទ្វាចាក់សោរពីក្រៅ មិនដឹងចេញទៅណាបាត់អស់ ទើបមួយសន្ទុះក្រោយមក បងប្អូនអ្នកសារព័ត៌មានជាច្រើន បានចុះមកសួរនាំ និងធ្វើការផ្សាយផ្ទាល់ ហើយផ្ដល់ព័ត៌មានដល់នគរបាលខណ្ឌពោធិ៍សែនជ័យ ចុះមកជួយអន្តរាគមន៍ដែរ ប៉ុន្តែគ្មានសមត្ថកិច្ចនគរបាលណាម្នាក់ ចុះមកអើតកន្លែងកើតហេតុ ដើម្បីសួរនាំបន្តិចសោះឡើយ។

បច្ចុប្បន្នក្រោយពេលកើតហេតុ ជនរងគ្រោះរ.ងចាំសមត្ថកិច្ចយូពេក ក៏បានឡើងជិះកង់បីឥណ្ឌា ទៅដាក់ពាក្យបណ្ដឹងនៅស្នាក់ការប៉ុស្តិ៍នគរបាលកាកាបទី១ ទាំងក្ដីអស់សង្ឃឹម ខណៈត្រឡប់ទៅផ្ទះវិញត្រូវដោះស្រាយយ៉ាងណាចំពោះគ្រួសារនូវបញ្ហាខាងលើនេះ៕ ប្រភព:Khmernote