
(ភ្នំពេញ)៖ តាមប្រភពព័ត៌មានបឋមពីនគរបាលក្រុងបាត់ដំបង បានប្រាប់ឲ្យដឹងថា នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សមត្ថកិច្ចបានឃាត់ខ្លួនយុវជនម្នាក់ ដែលប្រកាសថា «នឹងកម្ទេចប្រទេសកម្ពុជា តាម Tik Tok» បង្ហោះនៅក្នុងបណ្ដាញសង្គម Tik Tok។
យុវជនរូបនេះ ត្រូវបានប្រជាពលរដ្ឋរិះគន់យ៉ាងខ្លាំងក្លា ចំពោះការថ្លែងបែបនេះ ទើបឈានដល់សមត្ថកិច្ចឃាត់ខ្លួន ដើម្បីសួរនាំតែម្តង៕
វីដេអូ៖