
(កោះកុង): នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១៥:៣០នាទីល្ងាច មានករណីគ្រោះ.ថ្នា.ក់ចរាចរណ៍ បង្ករឡេីងដោយខ្លួនឯង លេីផ្លូវជាតិលេខ៤៨ ចន្លោះគីឡូម៉ែត្រលេខ១២៧-១២៨ ស្ថិតនៅភូមិអន្លង់វ៉ាក់.ឃុំតាតៃក្រោម.ស្រុកកោះកុង បណ្តាលមកពីបេីកលឿនពេលចុះចំណោទត្រង់ចំនុចផ្លូវកោង ដាច់ហ្វ្រាំងក្រឡាប់ធ្លាក់ផ្លូវ។
រថយន្តបង្កម៉ាក់ ហ៊ីយានដាយ ប្រភេទរថយន្តបែន ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3D-3740 អ្នកបើកបរមានឈ្មោះ ស៊ិន ម៉ន (ហៅតាខ្វេ) ភេទប្រុស អាយុ៣២ឆ្នាំ ទីលំនៅភូមិអង្គរសរ.ឃុំអង្គរសរ.ស្រុកមេសាង.ខេត្តព្រៃវែង
បណ្តាលអោយរ.បួ.ស.ធ្ងន់ អ្នករួមដំណេីចំនួនចំនួន០១នាក់ ឈ្មោះ គៀន តុល ភេទប្រុស អាយុ២៨ឆ្នាំ ទីលំនៅឃុំកណ្តាល.ស្រុកទឹកឈូខេត្តកំពត។ ក្រោយពេលកេីតហេតុ កម្លាំងជំនាញអធិការដ្ឋាន សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលតាតៃក្រោម បានចុះអន្តរាគមន៍ដល់កន្លែងកើតហេតុ កំពុងជួយសង្រ្គោះជនរ.ងគ្រោះ បញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង៕ ប្រភព: ស្នងការដ្ឋាននគរបាលខេត្តកោះកុង