
(រតនៈគីរី)៖ អ្នកទេសចរមួយក្រុម នាំមុខដោយមន្រ្តីឧទ្យានុរក្សនៃក្រសួងបរិស្ថាន និងប្រជាសហគមន៍ជនជាតោដើមភាតិចប្រូវនៃឧទ្យានជាតិវិរៈជ័យ ក្នុងភូមិសាស្រ្តខេត្តរតនៈគីរីកាលពីថ្ងៃ០៤ ខែកក្កដា ឆ្នាំ២០២០ បានប្រទះឃើញហ្វូងសត្វខ្ទីងកំពុងរកស៊ីនៅលើវាស្មៅ។ សត្វខ្ទីងចំនួន៥ក្បាល បានបង្ហាញខ្លួនដើរកស៊ីស្មៅខ្ចីលើខ្នងភ្នំត្រង់ចំនុចភ្នំរូងខ្លា ផ្លូវឆ្ពោះទៅតំបន់ភ្នំវាលធំក្នុងភូមិផាយ៉ាង,ឃុំតាវែង,ស្រុកតាវែង,ខេត្តរតនគិរី។
យោងតាមការឱ្យដឹងពីលោក ថុន ស៊ូខុន អនុប្រធានការិយាល័យឧទ្យានជាតិនៃមន្ទីរបរិស្ថានខេត្តរតនៈគិរីបានឱ្យដឹងថា អ្នកទេសចរផ្សងព្រេង សំដែងសេចក្តីរំភើបនិងការសប្បាយរីរាយ នៅពេលបានឃើញហ្វូងសត្វកម្រទាំងនេះ។ សូមបញ្ជាក់ថា ជាធម្មតានៅជំវិញនិងលើខ្នងភ្នំវាលធំ មានវត្តមានសត្វព្រៃនៅទៅនោះដូចជា៖ ប្រើស,ជ្រូកព្រៃ,កាំប្រម៉ា,ទោច,ឈ្លូស,ខ្លាឃ្មំនិងឆ្កែព្រៃសត្វស្លាបដូចជាកេងកងធំ ខ្លែង និងសត្វស្លាបជាច្រើនប្រភេទផ្សេងទៀត៕
វីដេអូ