ហេតុអ្វីអភ័ព្វម្ល៉េះ! កុមារី អាយុ២ឆ្នាំម្នាក់ បាន ស្លា ប់ បាត់បង់ ជី វី ត ទាំងវ័យ ក្មេ ង ដោយសារតែជម្ងឺ…

(ភ្នំពេញ)៖ កុមារី មាស បញ្ញាពេជ្រ​ អាយុជិត២ឆ្នាំ មានឪពុកឈ្មោះ​ មាស​ រតនាកាណាល់ និងម្ដាយឈ្មោះ​ វី​ មួយស៉ីម រស់នៅផ្ទះជាមួយក្រុមគ្រួសារ នៅច្រកចូលផ្សារក្រមួនប្រហែល១០0ម៉ែត្រ​ ភូមិទួលរកា៣ សង្កាត់ចាក់អង្រែក្រោម​ ខណ្ឌមានជ័យ​។

កុមារីកំសត់ មាស បញ្ញាពេជ្រ​ តាំងពីកេីតមកមិនបានប៉ុន្មានខែ​ផង បែរជាមានជ.ម្ងឺដុះសា.ច់ចម្លែកនៅបំពង់ក ក្រោយមកត្រូវចូលមន្ទីរពេទ្យវះកា.ត់សា.ច់ ហេីយចោះបំព.ង់កដាក់ទុយោជ័រទេីបអាចដកដង្ហើមបានដោយជោគជ័យ តែគួរឲ្យអាណិតណាស់នាងមិនអាចនិយាយបានដូចក្មេងដទៃនោះទេ​ ហេីយអាចមករស់នៅផ្ទះបាន​ ប៉ុន្តែតម្រូវឲ្យទៅវះកា.ត់សា.ច់ចេញពីរខែម្ដង​ (រយៈពេល​ជាង១ឆ្នាំហេីយ​)។

ហេីយកាលពីថ្ងៃទី០៦ ខែកក្កដា​ ឆ្នាំ២០២០​ សុខភាពនាងមេីលទៅ ការដកដង្ហេីមមានសភាពធម្មតា និងញាំបាយធម្មតា លុះពេលដល់ម៉ោងកេីតហេតុ​ ក្មួយមានសភាពស្ទះបំព.ង់ខ្យល់​ ទេីបប៉ាម៉ាក់របស់ពួកគេ​ប្រញាប់ប្រញាល់ បញ្ជូនទៅមន្ទីរពេទ្យ​ដេីម្បីស.ង្គ្រោះដែរ​ តែពេលទៅដល់មន្ទីរពេទ្យ​ កុមារីរូបនេះ​ បានស្លា.ប់បាត់ទៅហេីយ​ ទេីបយកសពមកផ្ទះ​ និងយកមកតម្កល់ធ្វេីបុណ្យតាមប្រពៃណី​ នៅវត្តចាក់អង្រែក្រោម​ សង្កាត់ចាក់អងែ្រក្រោម​ ខណ្ឌមានជ័យ​តែម្ដង​៕ ប្រភព «បងម៉េង អ្នកសារព័ត៌មាន»