មិចក៏យ៉ាងហ្នឹង! ស្ត្រី២នាក់បាន ស្លា ប់ បាត់បង់ជីវិត និងមនុស្ស១៣នាក់ទៀត កំពុងសង្គ្រោះបន្ទាន់ ដោយសារសង្ស័យពុល…

(កំពង់ឆ្នាំង)៖ ស្រ្តី២នាក់បាន.ស្លា.ប់.បន្ទាប់ពីបញ្ជូនមកសង្រ្គោះបន្ទាន់នៅមន្ទីរបង្អែកខេត្ត និង១៣នាក់ផ្សេងទៀត មានអាការៈធ្ងន់ និងស្រាលកំពុងសង្រ្គោះបន្ទាន់ កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅភូមិជីបរ៉ង.ឃុំជៀប.ស្រុកទឹកផុស.ខេត្តកំពង់ឆ្នាំង។

ជនរ.ងគ្រោះដែល.ស្លា.ប់.ក្នុងករណីពុ.ល.ទឹកនេះម្នាក់ឈ្មោះ ណុល វ៉ារ៉ុម អាយុ៤៥ឆ្នាំ និងម្នាក់ទៀតឈ្មោះ ម៉ៅ ចិន្តា អាយុ៤៧ឆ្នាំ ទាំងពីរនាក់រស់នៅភូមិ.ឃុំខាងលើ។ យុវជនម្នាក់ឈ្មោះ រី សារ៉ន ជាជនរ.ងគ្រោះកំពុងសម្រាកនៅក្នុងមន្ទីរពេទ្យដែរនោះបានប្រាប់ឲ្យដឹងថា កាលពីព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ប្រជាពលរដ្ឋ និងម្ចាស់ស្រែសរុបមានចំនួន១៤នាក់ និងមានក្មេងស្រីម្នាក់ផងដែរបានទៅច្រូតស្រូវ នៅចំណុចអូរូងក្នុងភូមិជីប្រង លុះដល់វេលាម៉ោង១២៖០០នាទីថ្ងៃត្រង់

បាននាំគ្នាឈប់សម្រាកហូបបាយ ខណៈនោះរូបគាត់បានទៅដងទឹកអណ្ដូងដៃមួយកន្លែង នៅក្នុងស្រែដើម្បីយកមកហូបទាំងអស់គ្នា។ យុវជនខាងលើ បានបន្តឲ្យដឹងទៀតថា ពេលដែលគាត់ទៅដងទឹកអណ្តូងនោះ គាត់បានឃើញនៅមាត់អណ្ដូងមានកញ្ចប់ថ្នាំ.ស.ម្លា.ប់.សត្វល្អិតនៅក្បែរនោះជាច្រើនកញ្ចប់ដែរ តែគាត់មិនបានចាប់អារម្មណ៍នោះទេ គឺគាត់បានដងទឹកអណ្ដូងមួយធុង យកមកចែកគ្នាហូបនៅកន្លែងសម្រាកហូបបាយ។

ក្រោយពីនាំគ្នាហូបបាយរួចហើយសម្រាកបន្តិច ក៏ចាប់ផ្ដើមនាំគ្នាចុះច្រូតជាបន្តទៀត រហូតដល់ម៉ោង៤ល្ងាច អ្នកខ្លះបានចាប់ផ្តើមមានអាការៈក្អួតចង្អោរ.ឈឺក្បាល.វិលមុខ ជាបន្តបន្ទាប់ និងបានបញ្ជូនមកមណ្ឌលសុខភាពស្រុកទឹកផុស ប៉ុន្តែដោយសារអាការៈធ្ងន់ធ្ងរ ត្រូវបានបញ្ជូនបន្តមកកាន់មន្ទីរពេទ្យបង្អែកខេត្តនៅម៉ោង៩យប់។

ដោយសារតែអាការៈធ្ងន់ធ្ងរ មិនអាចជួយ.ស.ង្គ្រោះ.បាន រហូតដល់ម៉ោងជាង១២អាធ្រាត្រ ស្រ្តីម្នាក់ជាម្ចាស់ស្រែបាន.ស្លា.ប់.និងនៅថ្ងៃទី២៦ ខែវិច្ឆិកា នៅម៉ោង៥៖៤៥នាទីល្ងាច ស្ត្រីម្នាក់ទៀតក៏បាន.ស្លា.ប់.នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តផងដែរ។ ស្ត្រីឈ្មោះ ភិន ស្រីណេ ដែលបានរ.ងគ្រោះក្នុងហេតុការណ៍ខាងលើបានឲ្យដឹងថា នៅថ្ងៃកើតហេតុពួកកគាត់ទាំងអស់មានគ្នា១៤នាក់ រួមទាំងកុមារតូចម្នាក់ផងនោះ បានទៅច្រូតស្រូវ ប្រវ៉ាស់ដៃគ្នាជាមួយនឹងម្ចាស់ស្រែ ដែលមានទីលំនៅក្នុងភូមិជាមួយគ្នា

ហើយបាននាំគ្នាចុះច្រូតស្រូវ តាំងពីព្រឹករហូតដល់ថ្ងៃត្រង់ ទើបនាំគ្នាឈប់សម្រាកហូបបាយ ថ្ងៃនោះទាំងអស់គ្នា បានហូបបាយជាមួយនឹងសម្លក្តាម មិនមានម្ហូបអ្វីផ្សេងនោះទេ ពេលហូបបាយរួចហើយក៏នាំគ្នាហូបទឹកអណ្ដូងនេះទាំងអស់គ្នាផងដែរ។ ស្ត្រីខាងលើបានឲ្យដឹងទៀតថា នៅក្បែរស្រែក៏មានចម្ការ ឪឡឹកមួយ ដែលចម្ការនេះសង្ស័យថា គេបាញ់ថ្នាំ.ស.ម្លា.ប់.សត្វល្អិតក្នុងចម្ការឪឡឹក ដោយប្រើទឹកអណ្ដូងដៃនេះ ទើបនៅពេលដងទឹកអណ្តូងយកមកហូប ក៏បណ្តាលឲ្យមានអាការៈពុ.លរហូតដល់មានមនុស្ស.ស្លា.ប់ និងរ.ងគ្រោះររដូករណែល កំពុងសង្គ្រោះនៅក្នុហមន្ទីរពេទ្យដូច្នេះ

នេះគ្រាន់តែជាការសង្ស័យរបស់គាត់តែប៉ុណ្ណោះ តែយ៉ាងណានោះ រង់ចាំលទ្ធផលនៃការស្រាវជ្រាវរបស់សមត្ថកិច្ចសិន។ ជុំវិញករណីខាងលើនេះលោក ខែម វិបុល អធិការនគរបាលស្រុកទឹកផុស បានឲ្យដឹងថា ករណីដែលមានប្រជាពលរដ្ឋ.ស្លា.ប់.២នាក់ និងកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ១៣នាក់ទៀតនោះ គឺមានការសង្ស័យទៅលើការហូបទឹកអណ្ដូងដៃនេះ តែយ៉ាងណាពិតប្រាកដនោះ មន្ត្រីជំនាញកំពុងតែធ្វើការស្រាវជ្រាវផងដែរ។

ដោយឡែក អណ្ដូងដៃមួយនេះក៏ត្រូវបានធ្វើរបងព័ទ្ធជុំវិញមិនឲ្យមានមនុស្សម្នា ឬសត្វមកហូបទឹកអណ្ដូងនេះជាបន្តទៀតឡើយ។ លោកវេជ្ជបណ្ឌិត ទុំ សម្បត្តិ ប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង បានឲ្យដឹងនៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ថា អ្នកជំ.ងឺដែលបានដឹកយកមកដល់មន្ទីរពេទ្យបង្អែកខេត្តទាំងអស់មានចំនួន១៥នាក់ ហើយពីរនាក់បាន.ស្លា.ប់.ដោយសារតែមានអាការៈធ្ងន់ធ្ងរពេក មិនអាចជួយសង្គ្រោះបាន

ដោយឡែកអ្នកជំ.ងឺ១៣នាក់ទៀត ត្រូវបានក្រុមគ្រូពេទ្យកំពុងតែយកចិត្តទុកដាក់ក្នុងការជួយសង្គ្រោះ មកដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ពួកគាត់បានធូរស្បើយជាបន្តបន្ទាប់ហើយ និងឈានទៅដល់ការជាសះស្បើយក្នុងពេលឆាប់ៗនេះផងដែរ៕