ត្រឹមមួយពព្រិចភ្នែក! បុរសជាប្ដីបាន ស្លា ប់ បាត់បង់ជីវិតចោលប្រពន្ធ កំពុងមានផ្ទៃពោះ៧ខែ យ៉ាងអណោចអធ័ម ដោយសារ…

(ភ្នំពេញ): នៅចំនុចផ្លូវ៣០ម៉ែត្រ ភូមិតំណាក់ត្រយឹង.សង្កាត់ចោមចៅ២.ខណ្ឌពោធិ៍សែនជ័យ.រាជធានីភ្នំពេញ មានករណីគ្រោះ.ថ្នាក់ចរាចរណ៍មួយ រវាងរថយន្ត និងម៉ូតូ បណ្តាលឲ្យមនុស្ស.ស្លា.ប់.ម្នាក់នៅកន្លែងកើតហេតុ នាថ្ងៃទី២៥ ខែវិច្ឆកា ឆ្នាំ២០២០។

ជនរ.ងគ្រោះឈ្មោះ អឿន ចិន្តា ភេទប្រុស អាយុ២៩ឆ្នាំ ទីលំនៅនិងស្រុកកំណើត.ឃុំព្រែកគយស្រុកស្អាង.ខេត្តកណ្តាល បើកបរម៉ូតូម៉ាក់ PCX ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1IG.0193 មានប្រពន្ធពោះធំ៧ខែ ជាកូនដំបូង។ រថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 3E.2156 រីឯអ្នកបើកបរក្រោយពីកើតហេតុបានគេចខ្លួនបាត់។

មុនពេលកើតហេតុ រថយន្ត និងម៉ូតូបើកស្របទិសគ្នា លុះមកដល់ចំនុចកើត ស្រាប់តែខាងម៉ូតូទាក់ដៃចង្កូតនឹងកង្ហាដែលដាក់លើម៉ូតូ បណ្តាលឲ្យដួលស្របពេលរថយន្តមកដល់ក៏កិន.ស្លា.ប់.តែម្តង។ រថយន្ត និងម៉ូតូ ត្រូវបានកម្លាំងសមត្ថកិច្ចយកទៅរក្សាទុក នៅការិយាលយ័ចរាចរណ៍ផ្លូវគោក នៃស្នងការនគបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ ចំពោះសាកស.ពប្រគល់ជូនគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ប្រភព: JTV News