
(ហ្វេសប៊ុក): កាលពីថ្ងែទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ អ្នកនិយមប្រើប្រាស់នូវបណ្ដាញសង្គមហ្វេសប៊ុក មានចិត្តរំភើបជាខ្លាំង ក្រោយពីបានឃើញបងប្អូនកម្មកររោងចក្រមួយក្រុម បានចូលថវិកាគ្នា ដើម្បីទិញម៉ូតូមួយគ្រឿង ជាអំណោយជូនបងប្រុសដែលជាកម្មករដូចគ្នា
ដោយក្ដីអាណិតហេតុថា បងប្រុសរូបនេះជិះកង់ចំងាយជិត២០គីឡូម៉ែត្រដើម្បីមកធ្វើការ ថែមទាំងមានប្រពន្ធជនពិ.ការទៀត។ បើតាមគណនីហ្វេសប៊ុក “សំណព្វចិត្តអូន” បានបង្ហោះវីដេអូអម ជាមួយការសរសេររៀបរាប់ថា: មកធ្វើការធាក់កង់ជិត20គីឡូ កង់ចាស់ហើយគ្មានភ្លើងទៀត មានប្រពន្ធជាជនពិ.ការជើង ហើយមានកូន3នាក់ក្នុងបន្ទុក
ម្ចាស់គណនីនេះ បានបន្ថែមថា: អរគុណបងប្អូនកម្មករក្នុងរោងចក្រដេសុឹង ដែលបានលះបង់ថវិការផ្ទាល់ខ្លួន ដើម្បីចូលរួមចំណែកជាមួយពួកខ្ញុំ ថវិការបស់បងប្អូន គឺទិញបានម៉ូតូចាស់1គ្រឿង វាចាស់មែន តែខ្ញុំសង្ឃឹមថាវាអាចជួយសម្រាលដល់គាត់បានច្រើន សូមជូនពរបងប្អូនទាំងអស់ សូមអោយមានសុខភាពល្អ រកទទួលទានមានបាន៕ (សូមទស្សនាវីដេអូខាងក្រោម):
សូមទស្សនាវីដេអូខាងក្រោម៖