
(តាខ្មៅ): មានករណីឃាត.កម្មមួយកើតឡើងនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១៩:១០នាទី នៅចំណុចក្នុងបន្ទប់លេខ១០១ ផ្ទះសំណាក់មង្គល ភូមិថ្មី.សង្កាត់តាខ្មៅ.ក្រុងតាខ្មៅ.ខេត្តកណ្តាល។
ជនរ.ងគ្រោះឈ្មោះ យ៉ាង សឿអ៉ី ភេទស្រី អាយុជាង១ឆ្នាំ ជនជាតិខ្មែរ មុខរបរក្នុងបន្ទុក ស្នាក់នៅកន្លែងកើតហេតុ បាន.ស្លា.ប់.មានម្តាយជាជនជាតិខ្មែរ មានឪពុកជាជនជាតិចិន។ ជន.ស.ង្ស័.យ.០១នាក់ ត្រូវជាឪពុកឈ្មោះ យ៉ាង ជីងភីង ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិចិន ស្នាក់នៅក្នុងភូមិសង្កាត់កើតហេតុត្រូវបានឃា.ត់ខ្លួន។
វត្ថុតាងចាប់យក: មានកន្រ្តៃដែកដងជ័រពណ៍ផ្ទៃមេឃ ប្រវែង១៩សង់ទីម៉ែត្រ ចំនួន០១ (ជារបស់ជនស.ង្ស័.យ)។ មុនពេលកើតហេតុ ម្តាយជនរ.ងគ្រោះឈ្មោះ ធុង ចាន់រះ អាយុ៣០ឆ្នាំ បានរត់ចោលប្តីជាជនជាតិចិន និងកូនស្រីតូចរបស់ខ្លួននៅភូមិសង្កែរោង.ឃុំរហាស់.ស្រុករវៀង.ខេត្តព្រះវិហា មកជួលបន្ទប់លេខ១០១ ផ្ទះសំណាក់មង្គល ស្ថិតនៅក្នុងភូមិថ្មី.សង្កាត់តាខ្មៅ.ក្រុងតាខ្មៅ.ខេត្តកណ្តាល
អស់រយៈពេលជាងមួយខែមកហើយ លុះបានប្រហែល១០ថ្ងៃមុន ក៏ឃើញជន.ស.ង្ស័.យ.បានបីកូនស្រីតូចរបស់ខ្លួនតាមរកឃើញម្តាយនៅផ្ទះសំណាក់ខាងលើ ហើយបានរស់នៅជាមួយគ្នារហូតមកដល់ថ្ងៃកើតហេតុ។ លុះមកដល់វេលាម៉ោង១៤និង០០នាទី នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ ក៏ស្រាប់តែឃើញជន.ស.ង្ស័.យ.បានឈ្លោះប្រកែកជាមួយម្តាយជនរ.ងគ្រោះយ៉ាងខ្លាំង ហើយម្តាយជនរ.ងគ្រោះក៏បានចេញពីបន្ទប់ផ្ទះសំណាក់បាត់ទៅ។
លុះមកដល់វេលាកើតហេតុខាងលើ ក៏ស្រាប់តែជនស.ង្ស័.យ.បានយកកន្រ្តៃ.ចា.ក់.កូនខ្លួនឯងជាច្រើនកន្រ្តៃ បណ្តាលអោយដេក.ស្លា.ប់.លើពូក ហើយ.ចា.ក់.ខ្លួនឯងបណ្តាលមាន.រ.បួ.ស.ស្នាមតែម្តង។ ជនល្មើសត្រូវបានចា.ប់ខ្លួន និងកំពង់សាងសំណុំរឿងដើម្បីចាត់កាតាមនិតិធីច្បាប់៕ ប្រភ : មហាគ្រួសារតាខ្មៅ