
(ខេត្តក្រចេះ)៖ កាលពីល្ងាចថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ កម្លាំងនគរបាលស្រុកសំបូរបានធ្វើការចា.ប់.ខ្លួនបុរសម្នាក់បានភ្លាមៗ ពាក់ព័ន្ឋករណីប៉ុ.ន.ប៉.ងមនុស្ស.ឃា.ត ខណៈជនដៃដល់រូបនេះបានកែច្នៃគ្រឿងបំ.ផ្ទុះ.ធ្វើពីរំសេវផាវបុកដាក់ក្នុងដប ក្នុងចេតនាដុតបំផ្ទុះ.ស.ម្លា.ប់.ឱពុកនិងម្តាយក្មេកនៅក្នុងផ្ទះ នៅភូមិចង្ហប ឃុំក្បាលដំរី ស្រុកសំបូរ តែដោយសារបំ.ផ្ទុះខុសបច្ចេកទេសបណ្តាលឲ្យផ្ទុះត្រូវរបួសខ្លួនឯងនិងត្រូវកូនប្រុសអាយុ៧ឆ្នាំម្នាក់ទៀត។
ជ.ន.សង្ស័.យមានឈ្មោះ ធា ធី អាយុ៤២ឆ្នាំ ជាបុរសពោះម៉ាយ។ ដើមចមដែលឈានឲ្យមានករណីនេះ គឺដោយសារតែជនមានគំ.នុំខឹងឱពុកម្តាយក្មេក ដោយចោទថាការលែងលះរវាងរូបគេជាមួយ និងប្រពន្ឋកាលពីជាង២ឆ្នាំមុន ដោយសារឱពុកម្តាយក្មេកទាំងពីរនាក់នេះ។ អធិការរងនគរបាលស្រុកសំបូរ លោកវរសេនីយ៍ទោ ណយ ស៊ីថាច បានបញ្ជាក់ថា តាមការសាកសួរជននេះ មានចេតនាប៉ុន.ប៉ង.កែច្នៃរំសេវផ្ទុះដើម្បីយកមកបំ.ផ្ទុះ.ស.ម្លា.ប់.ឱពុកម្តាយក្មេកចំនួន២លើកមកហើយតែមិនបានសម្រេច។ ហើយរំសេវផ្ទុះដែលជនរូបនេះបានកែច្នៃបុកដាក់ក្នុងដបធ្វើជាឧប្បករណ៍ផ្ទុះ គឺមានគុណភាពអាចបំផ្ទុះ.ស.ម្លា.ប់.អាយុជីវិតមនុស្សបាន។