លឿនពេកហើយ ! យុវតីដ៏ស្រស់ស្អាតម្នាក់ បានស្លាប់បាត់បង់ជីវិត ទាំងនៅវ័យក្មេង ដោយសារតែជម្ងឺ…

(ហ្វេសប៊ុក)៖​ នៅថ្ងៃទី២៤ ខែវិច្ចិកា ឆ្នាំ២០២០នេះ អ្នកនិយមប្រើប្រាស់នូវបណ្តាញសង្គមហ្វេសប៊ុក មានការតក់ស្លុតចិត្តនិងសោកស្តាយជាខ្លាំងក្រោយពីបានទទួលដំណឹងថាយុវតីដ៏ស្រស់ស្អាតម្នាក់បានទទួលមរណភាពយ៉ាងឆាប់រហ័សទាំងនៅវ័យក្មេងនៅឡើយ។ ជាមួយនឹងការបាត់បង់មនុស្សជាទីស្រឡាញ់ គ្មានថ្ងៃត្រឡប់វិញដូច្នេះ តាមរយៈគណនីហ្វេសប៊ុកមួយដែលមានឈ្មោះ(Theapov Thor)បានសរសេរបង្ហោះសារដ៏ក្រៀមក្រំថា៖ ថ្ងៃនេះគ្រួសារ របស់ខ្ញុំ មានទុក្ខដោយបានបាត់បងក្មួយស្រីទី២ ថត សុភា(សុជិនា)ដោយរោគគាពាធ នៅមន្ទីរកាល់ម៉ែត្រនាថ្ងៃអង្គារ ទី៩កើត ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង11h45mn។ វាលឿនពេកហើយ😭😭😭បើមានជាតិក្រោយអីសុំឲ្យក្មួយបានអាយុវែងនិងសុខភាពល្អ។ សពតម្កល់នៅភ្នំពេញ វត្តសំរោងអណ្តែត សូមគោរពអញ្ជើញបងប្អូន សាច់ញាតិនិងមិត្តភក្តិ🙏🏻🙏🏻🙏🏻៕