អ្នកទោសជាប់ពន្ធនាគារម្នាក់ ជិតដល់ថ្ងៃដោះលែងឲ្យមានសេរី បែរជាត្រូវស្លាប់មួយប៉ព្រិចភ្នែក ដោយសារតែ…

(ខេត្តស្ទឹងត្រែង)៖ មន្ត្រីអនុរក្សពន្ធនាគារឲ្យដឹងថា ទណ្ឌិតឈ្មោះ(សេក សុភ័ក្ក)ភេទប្រុស,អាយុ៣៥ឆ្នាំ មានស្រុកកំណើតនៅឃុំត្រពាំងថ្លុង,ស្រុកពញាក្រែក,ខេត្តត្បូងឃ្មុំ ដែលត្រូវបានតុលាការខេត្តស្ទឹងត្រែងកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល៦ឆ្នាំនិង៦ខែពីបទជួញដូរ.ថ្នាំ.ញៀ.ន។ ជនជាប់ចោទត្រូវបានអនុវត្តទោសរបស់ខ្លួនជាង៥ឆ្នាំហើយនៅសល់តែ៧ខែទៀតប៉ុណ្ណោះនឹងត្រូវបានដោះលែងឲ្យមានសេរីភាពវិញ។

ទណ្ឌិតរូបនេះបាន.ស្លា.ប់ក្រោយដឹកចេញពីពន្ធនាគារទៅដល់មន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែងកាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០។ បើតាមលោក(អ៊ុក មឿន)នាយការិយាល័យកោសល្យវិច័យនិងបច្ចេកទេសនៃស្នងការដ្ឋាននគរបាលខេត្តបានឲ្យដឹងថា ដោយមានការចូលរួមពិនិត្យជាមួយលោកវេជ្ជបណ្ឌិត(ហុង ហៃ)និងកញ្ញាវេជ្ជបណ្ឌិត(ញឹម ចាន់លក្ខិណា)បានបញ្ជាក់ថា ជន.រង.គ្រោះគឺ.ស្លា.ប់ដោយសារគាំងបេះដូង៕