
(ហ្វេសប៊ុក): នាថ្ងែទី២៣ ខែវិច្ចិកាឆ្នាំ២០២០នេះ អ្នកនិយមប្រើប្រាស់នូវបណ្តាញសង្គមហ្វេសប៊ុក មានការតក់ស្លុតចិត្ត និងសោកស្តាយជាខ្លាំង ក្រោយពីបានដឹងដំណឹងថា យុវជនស្រស់សង្ហាម្នាក់ បានទទួលមរណភាព យ៉ាងឆាប់រហ័ស ទាំងនៅវ័យក្មេង។
យុវជនអភ័ព្វរូបនេះមានឈ្មោះ រក្សា ប្រើប្រាស់គណនីហ្វេសប៊ុក Raksa Umchan បានទទួលមរណភាព នាវេលាម៉ោង៥ព្រឹក ថ្ងែទី២៣ ខែវិច្ចិកា ឆ្នាំ២០២០។ ជាមួយការបាត់បង់មនុស្សជាទីស្រឡាញ់ គ្មានថ្ងៃវិលវិញដូច្នេះ គណនីហ្វេសប៊ុក «ម៉ាក់តូ ទីទី» បានបង្ហោះសារដ៏ក្រៀមក្រំមួយថា
«សូមជូនដំណឹងដល់បងប្អូន មិត្តភក្តិ រក្សា និងកន្លែងធ្វើការ រក្សា គាត់បានទទួលមរណះភាព កាលពីព្រឹកមិញវេលាម៉ោង៥ព្រឹក ទីតាំងបុណ្យយើងផុសជូនជាបន្ត»។ បើតាមប្រភពបានឲ្យដឹងថា
យុវជនរូបនេះមិនបានឈឺជំងឺអ្វីឡើយ ដោយពេលយប់បានចូលគេងជាធម្មតា លុះព្រឹកឡើងក៏បានទទួលមរណភាពតែម្ដង។ បន្ទាប់ពីបានឃើញដំណឹងដ៏ទុក្ខសោកបែបនេះ ក៏មានបងប្អូនដែលនិយមប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក បានចូលខំមិនដើម្បីចូលរួមរំលែកទុក្ខដល់គ្រួសារនៃស.ព ជាច្រើនផងដែរ៕