អាសូរណាស់! តារាសម្តែងភេទទី៣ លោក ណុប សុផា (ហៅម៉ែពាង) ពេលនេះធ្លាក់ខ្លួនឈឺជាទម្ងន់ ដើរមិនរួច ដោយសារជំងឺ…

(ហ្វេសប៊ុក): តារាសម្តែងភេទទី៣ លោក ណុប សុផា (ហៅម៉ែពាង) ដែលជាតារាសម្តែង ដែលតែងតែសម្តែងបែប show កំប្លែង និងថតអោយផលិតកម្មជាច្រើន ជាពិសេសផលិតកម្មក្លាសុិច ពេលនេះធ្លាក់ខ្លួនឈឺជាទម្ងន់ដើរមិនរួច

ដោយសារជំ.ងឺជាច្រើនប្រភេទដូចជា លើសឈា.ម ទឹកនោ.មផ្អែម បេះដូង និងដំបៅជើង។ល។ គាត់សុខចិត្តដេកនៅផ្ទះមិនហ៊ានទៅពេទ្យ ដោយសារតែអត់លុយព្យាបាលជំ.ងឹ និងគ្មានលុយទិញថ្នាំផឹកឡើយ។ ដោយមើលឃើញពីភាពខ្វះខាត នៅថ្ងៃទី២៣ ខែវិច្ចិកា ឆ្នាំ២០២០នេះ

លោក អុឹម ជីវ៉ា រួមជាមួយកញ្ញា យេយេ បានមកចុះសួសុខទុក្ខ និងនាំយកនូវថវិការបន្តិចបន្តួចរបស់ លោកជំទាវ ប៊ុន ណារី អគ្គនាយិការ សាលាញ៉ូវហ្គេតវ៉េអតន្តរជាតិ ចំនួន20មុឺនរៀល មកជូនដល់ លោក ណុប សុផា (ហៅម៉ែពាង) ដែលកំពុងរស់នៅប្លុកផ្សារអូឬស្សីជាន់ទី២ ក្នុងសង្កាត់អូឬស្សី២.ខណ្ឌ៧មករា.រាជធានីភ្នំពេញ។ ប្រភព: សិល្បៈករកម្ពុជា