
(វៀតណាម)៖ តុលាការប្រជាជនទីក្រុងហាណូយប្រទសវៀតណាមបានកាត់.ទោ.ស.ប្រ.ហារ.ជីវិត.ឪពុកចុងមួយរូបអាយុ៣១ឆ្នាំពីបទ.ស.ម្លា.ប់.កូនស្រីចុងអាយុ៣ឆ្នាំខណៈដែលម្តាយរបស់ក្មេងស្រី.រង.គ្រោះក៏ត្រូវបានតុលាការ.កាត់.ទោ.ស.ឲ្យជាប់គុកមួយជីវិតផងដែរ នៅក្នុងបទ.ល្មើ.ស.ដូចគ្នានេះកាលពីថ្ងៃព្រហស្បត្តិ៍ទី១២ ខែវិច្ឆិកា ឆ្នាំ២០២០។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាមនាថ្ងៃអាទិត្យនេះ។ ក្មេងស្រី.រង.គ្រោះគឺជាកូនស្រីរបស់ស្រ្តីជាម្ដាយមានអាយុ២៩ឆ្នាំរស់នៅក្នុងឃុំPhương Liên.Ward,ស្រុកĐống.Đa.Districtជាមួយនឹងអតីតស្វាមី។ យ៉ាងណាមិញ ក្រោយលែងលះជាមួយប្តីដើមរបស់ខ្លួនស្ត្រីរូបនេះបានផ្លាស់ទីលំនៅមករស់ជាមួយនឹងម្តាយរបស់ខ្លួននៅខណ្ឌĐông.Anhដែលជាខណ្ឌស្ថិតនៅជាយក្រុងហាណូយ និងបានផ្តល់កំណើតកូនស្រីរបស់នាងនាខែកញ្ញា ឆ្នាំ២០១៧។
នៅពេលកូនស្រីរបស់ខ្លួនចម្រើនវ័យបានអាយុ៣ខែស្ត្រីរូបនេះបានរៀបការប្តីទី២មានឈ្មោះNguyễn.Minh.Tuấnបន្ទាប់មកស្ត្រីរូបនេះ និងប្តីក្រោយបានសម្រេចចិត្តមករស់នៅផ្ទះជួលមួយកន្លែងនៅPhương Liên និងបានទុកកូនស្រីឲ្យរស់នៅជាមួយនឹងម្តាយរបស់នាង។ យ៉ាងណាមិញនៅដើមខែមីនាឆ្នាំ២០២០នេះស្រាប់តែនាងLan.Anhបានយកកូនស្រីតូចរបស់ខ្លួនពីម្តាយមករស់នៅផ្ទះជាមួយនាង និងប្តីក្រោយនៅPhương Liên។ ក្រោយមកក៏មានការរាយការណ៍នាថ្ងៃទី០៩ ខែមីនាថាក្មេងស្រីតូចមិនស្តាប់បង្គាប់ម្តាយនិងឪពុកចុងនោះទេដូច្នេះអ្នកទាំងពីរក៏យកក្មេងស្រីតូចរូបនេះទៅដាក់ក្នុងអាងលាងប្លាស្ទិច។
បន្តបន្ទាប់មកទៀតនៅព្រឹកថ្ងៃទី២៩ ខែមីនា ក្មេងស្រី.រង.គ្រោះត្រូវដាក់ទារុ.ណក.ម្មជាថ្មីដោយត្រូវបង្ខំឲ្យលុតជង្គង់នៅអាងលាងសម្អាតដដែលដោយគ្រាន់តែនាងសុំនំញ៉ាំតែប៉ុណ្ណោះនៅក្នុងសវនាការប្តីប្រពន្ធនេះបានសារភាពថាប្តីចុងឈ្មោះNguyễn.Minh.Tuấnបានប្រើថ្នាំ.ញៀ.ន.ណាកូទិកហើយបន្ទាប់មកវា.យ.ក្មេងតូចពេញមួយយប់។ លុះនៅវេលាម៉ោងប្រមាណ៨ព្រឹកថ្ងៃបន្ទាប់ ក្មេងស្រី.រង.គ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្រោយមានអាការៈពិបាកដកដង្ហើមនិងគ្រុនក្តៅ។ ប៉ុន្តែក្មេងស្រីតូចបាត់បង់ជីវិតមុនពេលទៅដល់មន្ទីរពេទ្យសាកលវិទ្យាល័យវេជ្ជសាស្ត្រហាណូយដោយគ្រូពេទ្យបាននិយាយថា ក្មេង.រង.គ្រោះបានទទួលរងដោយសារការដាច់.សរសៃ.ឈាម.ខួរ.ក្បាល.ការខូច.ខួរ.ក្បាលនិងការ.បាក់.ថ្គាម។
ចំណែកអ្នកជិតខាងដែលរស់នៅក្បែរផ្ទះល្វែងបាននិយាយថាពួកគេបានលឺសម្រែកក្មេង.ស្រី.ស្រែកយំជានិច្ចជាកាលចាប់តាំងពីនាងតូចត្រូវបានយកមករស់នៅជាមួយនឹងប្តីប្រពន្ធនេះ។ ចំណែកម្តាយរបស់ស្ត្រីជាប្រពន្ធជន.ល្មើស(ជីដូនរបស់ក្មេង.រង.គ្រោះ)បាននិយាយថា នាងក្មេងតូចត្រូវបានបំពានដោយម្តាយបង្កើតរបស់នាងជាមួយនឹងប្តីក្រោយរបស់នាងអស់រយៈពេល២៤ថ្ងៃហើយបានបង្ហោះរូបភាពដែលបង្ហាញពីការរង.របួ.សដល់កូនតូចនៅលើបណ្តាញសង្គមផងដែរ៕ ដកស្រង់ចេញពីវេបសាយ៖ vietnamnews