រន្ធត់ណាស់ ! ឡានធំបុកជាមួយឡានសាំយ៉ុង ទាំងព្រលឹម បណ្ដាលអោយមនុស្ស២នាក់….

(ខេត្តកោះកុង)៖ នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ នៅវេលាម៉ោង​៨និង២០នាទី នៅចំណុចលើផ្លូវជាតិ៤៨ចន្លោះគីឡូម៉ែត្រលេខ៩៧-៩៨​ស្ថិតក្នុងភូមិដីទំនាប,ឃុំត្រពាំងរូង,ស្រុកកោះកុង,ខេត្តកោះកុង មានករណីគ្រោះថ្នា.ក់ចរាចរណ៍រវាងរថយន្តសណ្តោងរឺម៉ក់​បុ.កជាមួយរថយន្តសាំងយ៉ុង​(ទិសដៅបញ្ច្រាស់គ្នា)​ដោយសារ​តែរថយន្តសណ្តោងចុះចំណោតចូលទៅបុកពីមុខរថយន្តសាំងយ៉ុង។ រថយន្តបង្ករម៉ាកហុីយ៉ាន់ដាយប្រភេទសណ្តោងរឺម៉កពណ៌ស ក្បាលឡានពាក់ស្លាកលេខ(ភ្នំពេញ៣C-៥៥៤៣​)និងរឺម៉កសណ្តោងពាក់ស្លាកលេខ​(ភ្នំពេញ៤A.២៨៣៦​)

អ្នកបើកមិនស្គាល់អត្តសញ្ញាណ(រត់គេចខ្លួនបាត់)បើកបរក្នុងទិសដៅពីភ្នំពេញទៅកោះកុង​បានបុកចំពីមុខរថយន្តម៉ាកសាំងយ៉ុង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ​(កោះកុង២B.៨៥៨៧​)ទិសដៅពីកោះកុងទៅកំពតបើកបរដោយឈ្មោះ​(តឹប​ លេស)ភេទប្រុស,អាយុ៥១ឆ្នាំ មានទីលំនៅភូមិ4,សង្កាត់ដងទង,ក្រុងខេមរភូមិន្ទ(រងរបួសស្រាល)អ្នករួមដំណើរម្នាក់ឈ្មោះ(កែវ សុខា)ភេទស្រីអាយុ៦២ឆ្នាំ​ ទីលំនៅភូមិអណ្តូងទឹក​,ឃុំអណ្តូងទឹក​,ស្រុក​បុទុមសាគរ​(របួសធ្ងន់)។​ ជន.រង.គ្រោះ​ត្រូវបញ្ជូនតាមរថយន្តសង្គ្រោះទៅមណ្ឌលសុខភាពត្រពាំងរូង៕