សង្វេគណាស់ ! គូដណ្ដឹងមួយគូ ត្រូវរថយន្តមួយគ្រឿងផ្ដាច់ជីវិតខាងប្រុស ខាងស្រីរបួសធ្ងន់ ខណៈពេលកំពុងតែ…

(ភ្នំពេញ)៖ ព័ត៌មានបឋម៖ កាលពីវេលា​ម៉ោង​១១:៤០នាទី​យប់​ថ្ងៃ​ទី​២១​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២០​ មានហេតុការណ៍​ដ៍រន្ធត់មួយបានកើតឡើងនៅចំណុចស្ថិត​ក្នុង​ទួលសង្កែ​២​ ខណ្ឌ​ឫស្សីកែវ​ រាជធានី​ភ្នំពេញ ខណៈពេលដែលមនុស្សកំពុងដេកមុខសំយ៉ាបផ្ទះគេជាមួយគូរដណ្តឹងលង់លក់ស្រួលស្រាប់តែត្រូវបានរថយន្តបេីកបរបត់ផ្លូវកោងមិនប្រយ័ត្ន​ បុកដេីមឈេីដួលមួយដេីម​ ហេីយជ្រុលទៅបុកគ្រែដេករបស់ជនរងគ្រោះដែលកំពុងដេកលង់លក់ក្រោមដំណក់ទឹកភ្លៀងបណ្តាលឲ្យ.ស្លា.ប់ខាងប្រុសអាយុ១៩ឆ្នាំម្នាក់​និងនារីជាគូរដណ្តឹងរងរបួ.សធ្ងន់​។ សម្រាប់ព័ត៌មានលម្អិតនឹងជម្រាបជូននៅពេលក្រោយ៕