ករណីគ្រោះថ្នាក់ចរាចរណ៍ បុកបន្តកន្ទុយគ្នា រវាងរថយន្តពីរគ្រឿង និងម៉ូតូសណ្ដោងរុឺម៉កមួយគ្រឿង បណ្ដាលឲ្យមនុស្ស…

(ស្រុកកំពង់សីលា): នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោងជាង៣រសៀល នៅចំណុចគីឡូម៉ែត្រ ១៤៨-១៤៩ ស្ថិតក្នុងភូមិគីរីវ័ន្ត.ឃុំស្ទឹងឆាយ.ស្រុកកំពង់សីលា.ខេត្តព្រះសីហនុ មានគ្រោះ.ថ្នា.ក់.ចរណ៍មួយកើតរវាងរថយន្ត២គ្រឿង និងម៉ូតូសណ្តោងរុឺម៉ក១គ្រឿង ក្នុងទិសដៅស្របគ្នា។

បើតាមសមត្ថកិច្ចបញ្ជាក់ថា ហេតុការណ៍នេះកើតឡើងរវាងរថយន្តធំមួយគ្រឿងពណ៍ត្រួយចេក ម៉ាក Hyundai ពាក់ផ្លាកលេខ កំពង់ស្ពឺ 3A:2618 (អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ) បានបុកពីក្រោយរថយន្តម៉ាក Starex ពណ៍ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2AY:2481 (អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ) រួចជ្រុលរុញបន្តទៅបុកនិងម៉ូតូសណ្តោងរុឺម៉ក១គ្រឿង ដែលនៅពីមុខ។

ម៉ូតូសណ្តោងរុឺម៉កម៉ាក wave ពាក់ផ្លាកលេខ ព្រៃវែង 1M-0011 បើកបរដោយឈ្មោះ ឆន សំអូន ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិអង្កាញ់.ឃុំប្រធាតុ.ស្រុកកំពង់ត្របែក.ខេត្តព្រៃវែង បណ្តាលអោយអ្នកបើកបរម៉ូតូរុឺម៉ក រង.រ.បួ.ស.ធ្ងន់ បញ្ជូនទៅមន្ទីពេទ្យបង្អែកស្រែអំបិល។

ក្រោយកើតអ្នកបើកបររថយន្តទាំងពីរគ្រឿងបានរត់គេចពីកន្លែងកើតហេតុបាត់។ ចំណែកវត្ថុតាងយានយន្តទាំង៣គ្រឿង ត្រូវបានផ្នែកជំនាញយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សីលា ដើម្បីដោះស្រាយបន្ត៕