ឃាត់ខ្លួន ម្ចាស់បំណុលម្នាក់ បន្ទាប់ពីយកកំណាត់ឈើ វា យ ទៅលើកូនបំណុល បណ្ដាលឲ្យរង រ បួ ស ដោយសារខឹងរឿង…

(ព្រៃវែង)៖ ហេតការណ៍ឃាត់ខ្លួននេះ ធ្វើឡើងកាលពីវេលាម៉ោង ៨:៣០នាទីព្រឹកថ្ងៃទី២១ ខែវិច្ឆកា ឆ្នាំ២០២០ នៅចំណុចមុខផ្ទះឈ្មោះ ម៉ោង សៀកមួយ ភូមិមេសរប្រចាន់.ឃុំមេសរប្រចាន់.ស្រុកពារាំង.ខេត្តព្រៃវែង។

ជនសង្ស័យឈ្មោះ មក់ យ៉ុង ភេទស្រី អាយុ៣៧ឆ្នាំ នៅភូមិមេសរប្រចាន់.ឃុំមេសរប្រចាន់.ស្រុកពារាំង.ខេត្តព្រៃវែង។ តាមប្រភពបានឲ្យដឹងថា នៅមុនពេលកើតហេតុខាងលើ គេឃើញជនសង្ស័យ បានកាន់អង្កត់អុសឈើពីរកំណាត់វ៉ៃទៅលើជនរ.ងគ្រោះ ឈ្មោះ ឈន បុន ភេទស្រី អាយុ50ឆ្នាំ នៅភូមឃុំជាមួយគ្នា។

វា.យចំក្បាលពីលើមួយកន្លែងបណ្ដាលឲ្យពក និងវា.យចំកំភួនដៃខាងស្តាំចំនួនមួយកន្លែងដាច់រយះហូរឈា.ម។ មូលហេតុដោយសារជនស.ង្ស័.យ ខឹងជនរ.ងគ្រោះជំពាក់លុយសងមិនទៀងទាត់តាមកំណត់។

បច្ចុប្បន្ន ជនសង្ស័យខាងលើ ព្រមទាំងវត្ថបញ្ជូនទៅមន្ទីរស្រាវជ្រាវបង្ក្រាបបទល្មេីសកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕