ដំណឹងក្ដៅៗ ! Nagaworld (ណាហ្គាវើលដ៏) ប្រកាសបើកឡើងវិញ នៅថ្ងៃទី…

(រាជធានីភ្នំពេញ)៖ កាស៊ីណូណាហ្កាវើលដ៏(Nagaworld)បានប្រកាសបើកដំណើរការអាជីវកម្មរបស់ខ្លួនឡើងវិញនៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ ក្រោយពីមានការអនុញ្ញាតក្រសួងសុខាភិបាល។

សូមបញ្ជាក់ថា ក្រសួងសុខាភិបាលបានសាកល្បងផ្តល់សិទ្ធិដល់ក្រុមហ៊ុនកាស៊ីណូណាហ្កាវើលដ៏ បើកអាជីវកម្មរបស់ខ្លួនឡើងវិញ តែចំពោះល្បែងភ្នាល់លើតុ និងស្លូតម៉ាស៊ីនប៉ុណ្ណោះ តែយ៉ាងណា ដោយក្នុងកំឡុងពេលបើកដំណើរការ ម្ចាស់អាជីវកម្មត្រូវអនុវត្តគោលការណ៏នានា ដែលបានកំណត់ដោយក្រសួងសុខាភិបាលយ៉ាងកំហិតផងដែរ។

គួររំលឹកផងដែរថាសម្តេច ហ៊ុន សែន បានអនុញ្ញាតឲ្យកាស៊ីណូ អាចដំណើរការអាជីវកម្មឡើងវិញកាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០ ដោយម្ចាស់អាជីវកម្មត្រូវស្នើសុំ និងអនុវត្តគោលការណ៏នានារបស់ក្រសួងសុខាភិបាលជាចំបាច់៕