ចោរមួយក្រុម មានទាំងកាន់កាំភ្លើងខ្លីនឹងដៃ ចូលទៅធ្វើសកម្មភាព បម្រុងលួចរថយន្ត តែលួចមិនបាន បែរជាទៅលួច…

(ខេត្តកំពង់ឆ្នាំង)៖ ហេតុការណ៍ក្រុមចោរចូលលួចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋនេះ បានកើតឡើងកាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ ភូមិទី៦.សង្កាត់ខ្សាម.ក្រុងកំពង់ឆ្នាំង.ខេត្តកំពង់ឆ្នាំង។ ស្រ្តីជាម្ចាស់ផ្ទះបានរៀបរាប់ឲ្យដឹងថា កាលពីយប់រំលងអធ្រាតខណៈដែលពួកគាត់ដេកស្ងាត់អស់ហើយនោះ

ស្រាប់តែមានចោរមួយក្រុម ដែលមានគ្នាចំនួន៤នាក់ បានជិះរថយន្តពណ៌ក្រហមមួយគ្រឿង ក្នុងនោះមានម្នាក់កាន់កាំ ភ្លើ ង ខ្លី១ដើមជាប់នឹងដៃ បានមកឈប់នៅមុខផ្ទះរបស់ប៉ានាង ក្នុងគោលបំណងលួចរថយន្ត ដែលចតខាងមុខផ្ទះចំនួន២គ្រឿង គឺរថយន្តហាយឡិនឌ័រ១គ្រឿង និងឡិចស៊ីសRX៣៣០មួយគ្រឿង។ ប៉ុន្តែពេលដែលធ្វើសកម្មភាពលួចឡាននោះលួចមិនបាន។

បន្ទាប់មកក្រុមចោរនោះ បានដើរសំដៅទៅផ្ទះរបស់នាងដែលនៅជាប់គ្នា រួចបើកទ្វាររបងចូលទៅលួចម៉ូតូររបស់នាងទុកនៅទីនោះដោយសុវត្ថិភាពតែម្តង។ ម៉ូតូដែលក្រុមចោរលួចទៅនោះម៉ាកហុងដា សេ១២៥ ពាក់ស្លាកលេ ខកំពង់ឆ្នាំង ១J-១៧៨៣ ពណ៌ខ្មៅ។

ស្រ្តីរូបនេះបានប្រាប់ទៀតថា នៅភូមិរបស់នាងគឺធ្លាប់បាត់ម៉ូតូញឹកញាប់ដែរហើយ ដែលសកម្មភាពរបស់ក្រុមចោរនេះ គឺមុខសញ្ញាតែមួយ ដែលពួកគេប្រើប្រាស់រថយន្តពណ៌ក្រហមនេះ។ ករណីនេះម្ចាស់ម៉ូតូស្នើឲ្យសមត្ថកិច្ចជួយបង្រ្កាបក្រុមចោរទាំងអស់នេះផង៕ ប្រភពអត្ថបទ: JTV News