សង្វេគណាស់ ! ភ្លៀងធ្លាក់រលឹមស្រិចៗ បានធ្វើឲ្យបុរសម្នាក់បាត់បង់ជីវិតមួយរំពេច ដោយសារតែ…

(ខេត្តស្វាយរៀង)៖ កាលពីរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ បុរសម្នាក់បានដេកដួលស្លា.ប់កណ្តាលផ្លូវដោយមានអាវរហែកដោយសារតែត្រូវ.រន្ទះបា.ញ់នៅចំនុចភូមិបឹង,ឃុំកំពង់ពិល,ស្រុករំដួល,ខេត្តស្វាយរៀង។ បុរស.រង.គ្រោះឈ្មោះ កឹង យ៉ាត អាយុ៤៩ឆ្នាំ,មុខរបរកសិកររស់នៅភូមិព្រៃបឹង,ឃុំមុឺនជ័យ.ស្រុករំដួល,ខេត្តស្វាយរៀង។ មុនពេលកើតហេតុមានភ្លៀងរលឹមស្រិចៗនិងខ្យល់កន្ត្រាក់បោកបក់យ៉ាងខ្លាំង ហើយស្របគ្នានោះមានបុរសម្នាក់បានជិះម៉ូតូមួយធ្វើដំណើរកាត់ប្រឡាយទឹកស្រាប់តែត្រូវរន្ទះ.បា.ញ់លាន់ឮសូរផាំង ក្រោយមកក៏ស្ងាត់ ខណៈនោះស្រាប់តែឃើញបុរសដែលជិះម៉ូតូនោះដេកដួលក្បែរម៉ូតូទើបបង្កការភ្ញាក់ផ្អើលតែម្ដង៕