
(ព័ត៌មានបឋម): នាថ្ងែទី២០ ខែវិច្ចិកា ឆ្នាំ២០២០នេះ អ្នកនិយមប្រើប្រាស់នូវបណ្តាញសង្គមហ្វេសប៊ុក មានការតក់ស្លុតចិត្ត និងសោកស្តាយជាខ្លាំង ក្រោយពីបានដឹងដំណឹងថា ស្រ្តីមានសម្រស់ស្រស់ស្អាតម្នាក់ ដែលមានឈ្មោះ ជឹម បុប្ផា បានទទួលមរណភាព ទាំងនៅវ័យក្មេង។
ជាមួយនឹងការបាត់បង់មនុស្សជាទីស្រឡាញ់ គ្មានថ្ងៃវិលវិញដូច្នេះ គណនីហ្វេសប៊ុកឈ្មោះ Chim Sokvichaka ដែលត្រូវជាប្អូនស្រីរបស់ស.ព បានបង្ហោះសារដ៏ក្រៀមក្រំថា «ប្អូនពិបាករកទទួលយកណាស់បងស្រី លឿនពេកហើយ»។ បើតាមការបញ្ជាក់ពីប្អូនស្រីបានឲ្យដឹងថា មូលហេតុដែលបណ្ដាលឲ្យបងស្រីរបស់ខ្លួន ទទួលមរណភាព យ៉ាងឆាប់រហ័សដូច្នេះ គឺដោយសារគាត់ គាំ.ង.បេះ.ដូង។
បន្ទាប់ពីបានឃើញដំណឹងដ៏ទុក្ខសោកបែបនេះ ក៏មានបងប្អូនដែលនិយមប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក បានចូលខំមិនដើម្បីចូលរួមរំលែកទុក្ខដល់គ្រួសារនៃស.ព ជាច្រើនផងដែរ៕