
(បន្ទាយមានជ័យ)៖ ថៅកែដីល្វែងពីរនាក់ត្រូវរន្ទះបា.ញ់.ស្លា.ប់.ខណៈកំពុងចុះមើលក្រុមការងាររៀបចំដីល្វែង។ ហេតុការណ៍រន្ទះ.បា.ញ់.ស្លា.ប់.នេះកើតឡើងនៅល្ងាចថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ ចំនុចភូមិថ្មី,សង្កាត់ទឹកថ្លា,ក្រុងសិរីសោភ័ណ,ខេត្តបន្ទាយមានជ័យ ក្នុងគ្រាដែលមេឃកំពុងធ្លាក់ភ្លៀង។
ជ.ន.រ.ង.គ្រោះ ទី១មានឈ្មោះ សៀក ជីឆូវ ភេទប្រុស,អាយុ៣៤ឆ្នាំ មានទីលំនៅភូមិគាប,សង្កាត់ទឹកថ្លា,ក្រុងសិរីសោភ័ណ,ខេត្តបន្ទាយមានជ័យ និងទី២មានឈ្មោះ យ៉ាង លី ភេទប្រុស អាយុ៣៣ឆ្នាំ ទីលំនៅភូមិ៤,សង្កាត់ព្រះពន្លា,ក្រុងសិរីសោភ័ណ,ខេត្តបន្ទាយមានជ័យ។ អ្នកទាំងពីរមានមុខរបរជាអ្នកពុះដីល្វែងនិងជាថៅកែរថយន្តដឹកដី។