ឪពុកម្តាយស្លុតចិត្តយ៉ាងណា! យុវតីស្រស់ស្អាត កំពុងពេញស្រឡាញ់ពីក្រុមគ្រួសាររូបនេះ បានទទួលមរណភាព យ៉ាងឆាប់រហ័ស ដោយសារ…

(ព័ត៌មានបឋម):​ នាថ្ងែទី២០ ខែវិច្ចិកា ឆ្នាំ២០២០នេះ អ្នកនិយមប្រើប្រាស់នូវបណ្តាញសង្គមហ្វេសប៊ុក មានការតក់ស្លុតចិត្ត និងសោកស្តាយជាខ្លាំង ក្រោយពីបានដឹងដំណឹងថា យុវតីដ៏ស្រស់ស្អាត អាយុ១៩ឆ្នាំម្នាក់ បានទទួលមរណភាព យ៉ាងឆាប់រហ័ស ទាំងនៅវ័យក្មេងនៅឡើយ។

ជាមួយនឹងការបាត់បង់មនុស្សជាទីស្រឡាញ់ គ្មានថ្ងែត្រឡប់វិញដូច្នេះ គណនីហ្វេសប៊ុក Rith Borom ដែលជាអ៊ុំរបស់យុវតីអភ្វ័ពរូបនេះ បានបង្ហោះសារដ៏ក្រៀមក្រំថា «អ៊ុំសែនរន្ធត់ចិត្ត ក្មួយសម្លាញ់អ៊ុំ បានទទួលមរណះភាពហើយដោយ គ្រោះ.ថ្នា.ក់.ចរាចរណ៍នៅភ្នំពេញក្នុងវយ័១៩ឆ្នាំ នាងជាកូនប្អូនស្រីបង្កើតនាងខ្ញុំ»។

បន្ទាប់ពីបានឃើញដំណឹងដ៏ទុក្ខសោកបែបនេះ ក៏មានបងប្អូនដែលនិយមប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក បានចូលខំមិនដើម្បីចូលរួមរំលែកទុក្ខដល់គ្រួសារនៃស.ព ជាច្រើនផងដែរ៕