រន្ធត់ណាស់ ! យុវជន២នាក់ ដាច់.ក និងបែកខួរ ម្នាក់ទៀតរបួសធ្ងន់ ដោយសារជួបហេតុការណ៍…

(ភ្នំពេញ)៖ កាលពីម៉ោង២យប់រំលងអធ្រាត្រឈានចូលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ ហេតុការណ៍នេះកើតឡើងនៅចំណុចខាងក្រោយពេទ្យឯករាជ្យ១ដែលស្ថិតនៅតាមបណ្ដោយផ្លូវបេតុងក្នុងភូមិចោមចៅ១,សង្កាត់ចោមចៅទី១,ខណ្ឌពោធិ៍សែនជ័យ។ ជន.រង.គ្រោះឈ្មោះ(ហោល ថេង)អាយុ២១ឆ្នាំ,មុខរបរធ្វើការនៅសិប្បកម្មទឹកកកនៅភូមិទួលពង្រ,សង្កាត់ចោមចៅទី១,ខណ្ឌពោធិ៏សែនជ័យមានស្រុកកំណើតនៅស្រុកកំពង់ត្រាច,ខេត្តកំពត និងឈ្មោះ ផេង អាយុ២២ឆ្នាំ មុខរបរធ្វើកានៅសិប្បកម្មទឹកកកស្នាក់នៅកន្លែងធ្វើការជាមួយគ្នាមានស្រុកកំណើតនៅខេត្តកំពង់ស្ពឺ។

ចំណែកអ្នករបួ.សឈ្មោះ រ៉ូ អាយុ២២ឆ្នាំ មុខរបរនិងស្នាក់នៅជាមួយគ្នាដូចជន.រង.គ្រោះខាងលើជាអ្នកជិះពីក្រោយ។ អ្នកទាំង៣បានជិះម៉ូតូម៉ាកហុងដាឌ្រីមសង់ពណ៌ខ្មៅ,ស៊េរីឆ្នាំ២០០៧,ពាក់ស្លាកលេខ(តាកែវ1C3687)ជិះឌុបគ្នា៣នាក់។

ចំណែកខាងរថយន្តមិនត្រូវបានស្គាល់ឈ្មោះទេ។ ភាគីរថយន្តជាប្រភេទរថយន្ត សណ្តោងរ៉ឺម៉កខាងក្បាលមានពណ៌សពាក់ផ្លាកលេខ(កំពង់ស្ពឺ3A1534)និងខាងក្រោយពណ៌សលាយក្រហមពាក់ស្លាកលេខ(ព្រះសីហនុ4A3896)។ នារីម្នាក់បានឲ្យដឹងថាពួកគាត់បានជួបជុំគ្នាផឹក.ស៊ីស្រាក្រឡុកនៅផ្លូវវ៉េងស្រេងរួចរាល់ហើយក៏បានខ្ចីម៉ូតូមិត្តភក្កិដឹកគ្នាទៅកន្លែងស្នាក់នៅដោយសារតែភាពស្រវឹ.ងហើយបើកលឿនបានទៅបុ.ករថយន្តហ៊ីយ៉ាន់ដាយពីក្រោយដែលកំពុងតែចតស្ងៀមចំណែកអ្នកបើកឡានដេកលក់ក្នុងរថយន្ត។ សមត្ថកិច្ចជំនាញចុះមកវាស់វែងយកម៉ូតូនិងរថយន្តទៅរក្សាទុកនៅចរាចរណ៏ក្រុងរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕