តារាសម្ដែង អេង សារ៉េត បានទទួលការព្យាបាល និង វះ កាត់ ពី “មូលនិធិសិល្បករចាស់ជរា” ដោយសារលោកមានជំងឺ…

(ហ្វេសប៊ុក): នាថ្ងៃទី១៩ ខែវិច្ចិកា ឆ្នាំ២០២០នេះ បើតាមគណនីហ្វេសប៊ុកលោក ហេង ឡុង បានឲ្យដឹងថា: សមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម បានទទួលការព្យាបាល និងវះកាត់ពី “មូលនិធិសិល្បករចាស់ជរា” ជូន​ដល់សិល្បករផ្នែកសម្ដែងលោក អេង សាវ៉េត ដែលមានជម្ងឺទឹកដក់ក្នុងតម្រងនោម។

លោកបានបន្ថែមថា: សមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម សូមគោរពថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ដែលបានជួយឧបត្ថម្ភដល់ «មូលនិធិសិល្បករចាស់ជរា» ជាពិសេសសូមគោរពថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ដែលបានឧបត្ថម្ភថវិកា៥ម៉ឺនដុល្លារក្នុង១ឆ្នាំ ក្នុងរយ:ពេល៥ឆ្នាំ

អ្នកឧកញ៉ា លាង ឃុន អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង និងអ្នកឧកញ៉ា ហុង ពីវ អគ្គនាយកបុរីពិភពថ្មី ដែលបានឧបត្ថម្ភថវិកាក្នុងមួយនាក់៥ម៉ឺនដុល្លារ ក្នុង១ឆ្នាំ ក្នុងរយ:ពេល៥ឆ្នាំ ដើម្បីទ្រទ្រង់ដល់សិល្បករចាស់ជរា៕